ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសាលាក្រុងបាងកក លោក Chatchart Sittipunt អភិបាលក្រុងបាងកក បានបង្ហាញអំពីគោលការណ៍នៃការធ្វើដំណើរតាមរថយន្តសាធារណៈ (BRT) ។ លោកអភិបាលក្រុងលើកឡើងថា ទីក្រុងបាងកកនឹងអនុញ្ញាតឱ្យពលរដ្ឋថៃទាំងអស់ជិះរថយន្ត BRT ដោយឥតគិតថ្លៃរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយសារការផ្លាស់ប្តូរចំនួនរថយន្តក្រុង ។Chadchart assumes office, lists 4 urgent issues - Khmer Times

លោក Chatchart Sittipunt លើកឡើងថា ៖ «នឹងអនុញ្ញាតឱ្យពលរដ្ឋថៃអាចជិះរថយន្ត BRT ដោយឥតគិតថ្លៃដើម្បីជួយដល់ពលរដ្ឋ ហើយមានកូនសិស្ស-និស្សិតមកប្រើប្រាស់សេវាកម្មរថយន្តនេះច្រើនផងដែរ ។ វាគឺជាជម្រើសមួយដើម្បីជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅទីក្រុងបាងកក ។ ដូច្នេះ ក្នុងរយៈពេលវែងនឹងផ្លាស់ប្តូរមកប្រើប្រាស់សេវាកម្មរថភ្លើងអាកាសជំនួសវិញ ព្រមទាំងបង្កើនចំនួនរថយន្តបន្ថែមទៀត» ។Bangkok BRT - Wikipedia

ចំណែកការរៀបចំផ្លូវសម្រាប់រថយន្ត BRT គឺរថយន្តនេះនឹងត្រូវបើកបរនៅតាមផ្លូវដើម ដោយបើកនៅផ្លូវ Narathiwat Ratchanakarin ទៅកាន់គោលដៅចុងក្រោយនៅផ្លូវបំបែក Ratchadaphisek និងផ្លូវ Ratchaphruek ប៉ុន្តែអាចនឹងមានការកាត់បន្ថយចម្ងាយផ្លូវខ្លះ នៅពេលមានមនុស្សឡើងជិះរថយន្តច្រើន ។ ហេតុនេះ ព័ត៌មានលម្អិតអំពីផ្លូវនឹងមានការជូនដំណឹងម្តងទៀត ដោយនឹងអនុញ្ញាតឱ្យពលរដ្ឋថៃទាំងអស់អាចជិះរថយន្ត BRT មិនគិតថ្លៃ ៕ Bangkok's Little-Known BRT (Bus Rapid Transit) - Renegade Travelsប្រភព ៖ matichon