នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំអាស៊ានលើកទី៤៣ ដែលឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានជ្រើសរើសប្រធានបទធំៗចំនួន២ ធ្វើការពិភាក្សា និងរួមគ្នាដោះសា្រយវិបត្តិក្នុងតំបន់។ សម្រាប់ប្រធានបទធំៗចំនួន២ នោះគឹវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូង។
អស់រយៈពេលជាង ២ឆ្នាំមកនេះ ពោលគឺក្រោយការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោងសាន ស៊ូជី កាលពីឆ្នាំ២០២១មក ប្រទេសមីយ៉ាន់ម៉ា មិនទាន់មានសន្តិភាពនោះទេ ដោយភ្លើងសង្គ្រាមនៅតែកើតមានឡើងបណ្តាលឱ្យមនុស្សជាច្រើនបាត់បង់ជីវិត។
ដោយឡែកចំពោះជម្លោះសមុទ្រចិនខាងត្បូង នៅតែឡើងកម្តៅដដែល ក្រោយពីចិនគូសផែនទីសមុទ្រថ្មី ដែលបានរំលោភបំពានចូលឈូងសមុទ្រហ្វីលីពីន។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពាក់អាស៊ានលើកទី៤៣នេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៤-៧ ខែកញ្ញ ឆ្នាំ២០២៣នេះ ដោយនៅក្នុងនោះមិនមានវត្តមានមេដឹកនាំនៃប្រទេសមហាអំណាចទាំងបីលើលោកនោះទេ គឺ លោក ចូ បៃដិន លោក ស៊ី ជិនពីង និងលោក ពូទីន៕









