បរទេស៖ យោងតាមប្រភពព័ត៌មាន New York Times ដែលបានរាយការណ៍កាលពីថ្ងៃទី ៤ ខែកញ្ញាថា ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong Un គ្រោងនឹងទៅប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។North Korea's Kim Jong Un 'to visit Vladimir Putin for weapons talks' |  Evening Standard

អត្ថបទនោះបាននិយាយថា លោក គីម ជុងអ៊ុន នឹងធ្វើដំណើរពីទីក្រុងព្យុងយ៉ាង តាមរថភ្លើង ទៅកាន់ទីក្រុង Vladivostok ដែលជាទីក្រុងមួយនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីពូទីន។North Korea's Kim Jong Un May Meet with Putin in Russia This Month, US  Official Says - The Japan News

ដំណើរទស្សនកិច្ចនេះនឹងមកដល់ ខណៈរុស្ស៊ីកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធយោធារួមជាមួយកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu នាពេលថ្មីៗនេះ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដែលលោកខាងលិចជឿថា គឺដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឱ្យលក់កាំភ្លើងធំទៅឱ្យរុស្ស៊ី។White House says Putin and Kim Jong Un traded letters as Russia looks for  munitions from North Koreaនៅថ្ងៃទី ៣០ ខែសីហា កន្លងទៅនេះ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភថា ការចរចាអាវុធរវាងប្រទេសទាំងពីរកំពុងដំណើរការជាវិជ្ជមាន៕ប្រភព៖cafef.com