Home ព័ត៌មានអន្តរជាតិ អនុរដ្ឋមន្រ្តីសង្គ្រាមអាមេរិក នឹងធ្វើដំណើរមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ

អនុរដ្ឋមន្រ្តីសង្គ្រាមអាមេរិក នឹងធ្វើដំណើរមកកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ

84
0

អនុរដ្ឋលេខាធិការរងក្រសួងការពារជាតិអាមេរិក លោក Elbridge A. Colby នឹងធ្វើដំណើរមកកម្ពុជាឆាប់ៗនេះ ដើម្បីជួបថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ព្រមទាំងបង្ហើបពីបំណងចង់រៀបចំសមយុទ្ធយោធារួមគ្នាឡើងវិញ។
______________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9VzeNKGki4bMUoK593GdUyh_j7qzzSVTFZpc50Zo2oWt1PtJ4J4lg9XqTQKWF3Go82DJjAmi188jypf_9hQ5IxoRmlCYQLmXzkzj1tnLdFlPdELsaNmlFOJQrk6Dq6j1hgEVhyphenhyphenIMcp6M_G2R3d2WO-Mn87pi8k8Juf35AJI_4e5nbEGdM2S7vRJGKwrc/s1200/photo_2026-08-14_09-40-46%20(3).jpg

បន្ទាប់ពីបានបញ្ចប់បេសកកម្មយ៉ាងក្តៅគគុកនៅទីក្រុងបាងកក ខណៈនេះអនុរដ្ឋលេខាធិការរងក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបន្តធ្វើដំណើរមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងលើកកម្ពស់ស្ថិរភាពសន្តិសុខនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnNt53XPMD8UY5bKFvuJkynlZ4hqDtdJNsfqhyhkyPE-Hc_4QDRf640jZoX9UtZkr5Ma6crEBrG8sp1Elp35oLpS6N-PlHnD4Wrg_ZM9bsFYOBSPJv7AmwpSGiO4ESHSTKCUgOgog9MAHIfGorboq56WvG00PwJ0Z-X494RdjkVw_GjzTLeHTV6-NaCJE/s1024/photo_2026-08-14_09-40-46.jpg

យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Elbridge A. Colby អនុរដ្ឋលេខាធិការរងក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានប្រកាសជាផ្លូវការនូវគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកមានកម្មវិធីការងារសំខាន់ៗ ក្នុងការចូលជួបសម្តែងការគួរសម និងជជែកដេញដោលជាមួយថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅស្វែងរកវិធីសាស្ត្រពង្រីកទំនាក់ទំនងទ្វេភាគីលើ «វិស័យការពារជាតិ» ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅជាងមុន។ ជាមួយគ្នានេះ ជំនួបការទូតយោធានេះក៏នឹងផ្តោតលើការដោះដូរទស្សនៈ ដើម្បីចូលរួមលើកកម្ពស់ការគោរពឯករាជ្យភាព ធានាអធិបតេយ្យភាព និងបូរណភាពទឹកដី ទៅតាមបទដ្ឋានច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiato_k4VrQvDO1lQ1RXZxYc8eT1nm9DheU0VSXnVql5lySEDSO7Seqw3hRHW3H5bDwddg_BoQSpMfC_a5ElkPElQfHfV-lteJSVXUkGVFlRD9q9KDMMg8LPCQ-yfCvymG4B4l-zP9Vd4Lt4pSm6brEF33rYrHDEvoDaxiCiuO4ESCrN7WCmDojk9OEwz4/s1080/photo_2026-08-14_09-40-47.jpg

នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូអនឡាញ (Virtual Press Briefing) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២ មន្ត្រីជាន់ខ្ពស់យោធាអាមេរិករូបនេះបានគូសបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនមានការពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាមួយបណ្តាប្រទេសដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Elbridge A. Colby បានបង្ហើបឱ្យដឹងបន្ថែមថា សហរដ្ឋអាមេរិកមានបំណងចង់បង្កើនការផ្លាស់ប្តូរការយល់ដឹង និងជំរុញឱ្យមាន «ការរៀបចំសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំឡើងវិញ» ជាមួយកងទ័ពក្នុងតំបន់ ដើម្បីធានាបាននូវសមត្ថភាពស្វែងរកសន្តិសុខ អន្តរប្រតិបត្តិការដ៏មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងរាល់ការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwFHhzd9jrrjtAOecKxATL05QDzDor_AE7dZgJ7y_GUi3HJnaYOkVYXItbE2h5yPz1lDDcZ74kXDe8F8QFpX52dcKpvm4xUlCEALvx-ElEVHvAAYuNGSjiwONqPl3d27mD-lmvoYva5CpuV3YHF1-ZGIZ20Aj28e03U98Febp09HVJqt5-cRo_lPtZg10/s1000/photo_2026-08-14_09-40-48.jpg

ជារួមមក ដំណើរទស្សនកិច្ចរបស់អនុរដ្ឋលេខាធិការរងក្រសួងការពារជាតិអាមេរិកមកកាន់កម្ពុជានៅពេលនេះ គឺជាសញ្ញាណវិជ្ជមានមួយនៃការបើកទំព័រការទូតយោធាថ្មីរវាងប្រទេសទាំងពីរ។ ប្រសិនបើកិច្ចពិភាក្សាជុំវិញការស្តារសមយុទ្ធយោធារួមគ្នាឡើងវិញទទួលបានផ្លែផ្កា វានឹងមិនត្រឹមតែជួយបង្កើនសមត្ថភាពការពារជាតិរបស់កងទ័ពខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាតុល្យភាពអំណាចមហាអំណាច និងធានាបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕