ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘BORN PINK’ របស់ BLACKPINK គឺជាជ័យជម្នះដ៏អស្ចារ្យចាប់តាំងពីការចេញដំណើររបស់ពួកគេក្នុងខែតុលា ឆ្នាំ២០២២។ មិនត្រឹមតែទេពកោសល្យតន្ត្រី និងសមត្ថភាពរបស់ពួកគេបង្ហាញទៅកាន់ទស្សនិកជនមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងនៅទូទាំងពិភពលោកបានឡើងឆាកនៅក្នុងទីក្រុងដ៏ល្បីល្បាញទូទាំងពិភពលោក។

ថ្មីៗនេះទៀតសោត សមាជិករបស់ BLACKPINK បានឈានដល់ចំណុចសំខាន់មួយ នោះគឺការលក់សំបុត្រខ្ទេចគ្មានសល់នៃការប្រគំតន្ត្រីនៅកីឡដ្ឋានអាម៉េរិកខាងជើងរបស់ពួកគេមុននឹងបញ្ចប់ការប្រគំតន្រ្តីទេសចរណ៍របស់ខ្លួននៅកូរ៉េ។ ការទទួលបានភាពជោគជ័យនេះហើយអ្នកលេងបណ្តាញសង្គមកូរ៉េ បានបង្ហាញអារម្មណ៍មោទនភាពចំពោះក្រុមចម្រៀងនេះយ៉ាងខ្លាំងនូវការសម្រេចលទ្ធផលរបស់ពួកគេ។born pink: 10+ celebrities who made BLACKPINK's Born Pink LA concerts a star-studded affair

– ការប្រគំតន្រ្តីនៅអាម៉េរិកខាងជើងនៅកីឡដ្ឋាន MetLife ក្រុមចម្រៀង BLACKPINKលក់សំបុត្របានចំនួន ៨២,៥០០ ស្ថិតក្នុងរដ្ឋ New Jersey
– នៅកីឡដ្ឋាន Allegiant ក្រុមចម្រៀង BLACKPINKលក់សំបុត្របានចំនួន ៧១,០០០ នាក់នៅ Las Vega
– នៅ San Francisco ស្ថិតក្នុងកីឡដ្ឋាន Oracle Park លក់សំបុត្របាន ៤២,០០០
– នៅកីឡដ្ឋាន Dodger ក្នុងទីក្រុង Los Angeles លក់សំបុត្របាន ៥៦,០០០https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguIFTjnHBZQBaHAcnh2AwqfpHkSBK0AcNkH_GBlXOzTya1HmgbUk7Sl_4MjjdDp48UG1enJCuRB9TASKm-PlqmotMHDiyy4wRFPpQSmJBjublrdnf2qu-7BISBtWZPSKCQ3GmNVAC8YW9OYy5vL32WmlqjHTleZgSTpcC-Unm_nG9P81M19N7YlXKbtZE/s2048/367964006_857588829064253_8558800497403080598_n.jpg

ភាពជោគជ័យនេះអ្នកនិយមលេងអ៊ីនធឺណេតកូរ៉េមានមោទនភាពយ៉ាងខ្លាំងដែល BLACKPINK ជាក្រុមចម្រៀងនារីកំពូលមួយក្នុងប្រវត្តិសាស្ត្រដែលអាចទទួលបានការគាំទ្រដ៏លើសលុបនៅអាម៉េរិកខាងជើង ខណៈបើបូកសរុបបញ្ជូលគ្នាទីតាំងខាងលើនេះBLACKPINKលក់សំបុត្រការប្រគំតន្រ្តីបានរហូតដល់ ២៥១,៥០០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVaeLJq_S8Ddzq_sKTyspiibYcaL-uEt3mkbq1bMONYRsYAMj4CZewvGnKCUn5TbePJoeVbS7m7Giaks82s3HE44CoQckiqwqY0WTcHWPKYEl_314IEhguj0m0kMha1u1HQmUhEIqfRHDMRPoyIe6R7EwqCVR559hDRnQvVL_xNkVd9lOHgw1vUhPeVE/s2048/369902530_860663942090075_1446698732003245806_n.jpg

គួរបញ្ជាក់ផងដែរថាការប្រគំតន្ត្រីចុងក្រោយចំនួនពីរសម្រាប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ‘BORN PINK’ នឹងធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅ Gocheok Sky Dome នៅថ្ងៃទី១៦ និង ១៧ ខែកញ្ញា។ ហើយទីតាំងការប្រគំតន្រ្តីនេះគឺជាកីឡដ្ឋានដ៏ល្បីរបស់កូរ៉េខណៈBLACKPINKគឺជាក្រុមចម្រៀងនារីដំបូងគេដែលធ្វើការប្រគំតន្រ្តីនៅទីនេះ៕