ប្រទេសអង់គ្លេស ៖ សារព័ត៌មានអង់គ្លេសបានចុះផ្សាយថា សេវាសុខភាពជាតិរបស់ប្រទេសអង់គ្លេស (NHS) នឹងព្យាបាលអ្នកជំងឺមហារីកជាច្រើនរយនាក់ដោយការចាក់ថ្នាំ ។ វាបានធ្វើឱ្យអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានជួយកាត់បន្ថយដំណើរការព្យាបាលអ្នកជំងឺ ក្រោយពីប្រទេសនេះទទួលបានការអនុម័តពីអង្គការគ្រប់គ្រងឱសថ និងផលិតផលថែទាំសុខភាព ។UK rolls out world's first seven-minute cancer treatment injection -  TimesKuwait

អ្នកជំងឺមហារីកជាច្រើនរយនាក់នៅប្រទេសអង់គ្លេស ដែលទទួលបានការព្យាបាលដោយភាពស៊ាំ (Immunotherapy) និងដោយការប្រើប្រាស់ថ្នាំប្រភេទ Atezolizumab ពួកគេនឹងទទួលបានការចាក់ថ្នាំព្យាបាលជំងឺមហារីកនៅក្រោមស្បែក ។Britain is the first country to offer an injection that can tr...

វេជ្ជបណ្ឌិត Alexander Martin ធ្វើការផ្នែកទីប្រឹក្សាជំងឺមហារីក (Oncologist) ប្រចាំ West Suffolk NHS Foundation Trust បានលើកឡើងថា ការអនុម័តនេះនឹងជួយឱ្យគ្រូពេទ្យងាយស្រួលព្យាបាលអ្នកជំងឺ និងកាន់តែឆាប់រហ័សជាងមុន ។ លើសពីនេះ គ្រូពេទ្យមានពេលវេលាព្យាបាលអ្នកជំងឺកាន់តែច្រើនផងដែរ ពីព្រោះនាពេលកន្លងមក ការព្យាបាលដោយវិធីផ្តល់ថ្នាំដល់អ្នកជំងឺតាមសរសៃឈាម គឺគ្រូពេទ្យបានចំណាយពេលវេលា៣០នាទី ឬអ្នកជំងឺខ្លះត្រូវចំណាយពេលរហូតដល់១ម៉ោងឯណោះ ៕United Kingdom, the first country to authorize the use of an injection to  fight cancer that speeds up treatment times - Time News ប្រភព ៖ Nation World