ប្រទេសឡាវ ៖ ប្រទេសឡាវបានប្រឈមនឹងវិបត្តិសេដ្ឋកិច្ច រហូតស្ទើរតែដួលរលំអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយប្រទេសម្ចាស់បំណុលធំបំផុត គឺចិន ដែលបានបង្កើនឥទ្ធិពលរបស់ខ្លួនចូលមកជួយគាំទ្ររូបិយប័ណ្ណឡាវដែលកំពុងធ្លាក់ចុះ ព្រោះតម្លៃទំនិញគ្រប់មុខកើនឡើង ។ លើសពីនេះ កត្តាចម្បងបណ្តាលឱ្យមានឱនភាព គឺប្រទេសឡាវពឹងផ្អែកលើការទិញប្រេងឥន្ធនៈពីក្រៅប្រទេស ជាពិសេស ប្រទេសថៃ ។ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចដែលកើតឡើង ចិនបានមកជួយផ្នែកថាមពល ហើយធ្វើឱ្យទំនិញថៃដែលធ្លាប់នាំចេញទៅឡាវ រងផលប៉ះពាល់យ៉ាងខ្លាំង ។Lao PDR Archives - European Chamber of Commerce and Industry in Lao PDR

លោក Adisorn Sameem នាយកវិទ្យាស្ថានសិក្សាអាស៊ីនៃសាកលវិទ្យាល័យជូឡាឡុងកង លើកឡើងថា វិបត្តិសេដ្ឋកិច្ចឡាវបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋឡាវ ព្រោះអតិផរណាធ្វើឱ្យតម្លៃទំនិញកើនឡើង ដោយសារឡាវបាននាំចូលទំនិញពីក្រៅប្រទេស ជាពិសេស តម្លៃប្រេងឥន្ធនៈទិញពីថៃ ។ លោកលើកឡើងថា ៖ «វិបត្តិនេះធ្វើឱ្យមានបញ្ហាផ្នែកសន្តិសុខស្បៀង និងប៉ះពាល់ដល់ប្រាក់ចំណូលពលរដ្ឋដែលមិនគ្រប់គ្រាន់សម្រាប់ការរស់នៅ ខណៈនិយោជកក្នុងរោងចក្រឧស្សាហកម្មមិនចង់ដំឡើងប្រាក់ខែឱ្យបុគ្គលិក ទើបធ្វើឱ្យពលរដ្ឋឡាវកាន់តែច្រើននាំគ្នាមកធ្វើការនៅថៃខុសច្បាប់ ។ ការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលឡាវ គឺងាកទៅនាំចូលប្រេងពីចិន ជំនួសការនាំចូលប្រេងពីថៃ ខណៈក្រុមហ៊ុនប្រេងរបស់ចិនយល់ព្រមទទួលយកប្រាក់គីប ដែលខុសគ្នាជាមួយការទិញប្រេងពីថៃ ដែលទទួលយកប្រាក់ដុល្លារ ដោយសារឡាវខ្វះខាតប្រាក់ដុល្លារ និងប្រាក់បាត» ។China-indebted Laos way more broke than advertised - Asia Times

បំណុលសាធារណៈនៅប្រទេសឡាវកើនឡើង ដោយសារកង្វះខាតប្រាក់ដុល្លារសម្រាប់សងបំណុលបរទេស រួមទាំងតម្លៃប្រេងឥន្ធនៈកើនឡើង ចាប់តាំងពីកើតសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។ ដូច្នេះ ទំនិញដែលប្រទេសឡាវនាំចូលច្រើនជាងគេ គឺប្រេងឥន្ធនៈ ។Laos economic crisis intensifies amid massive debt – DW – 08/09/2022

ជាមួយគ្នានេះ ឡាវមានបញ្ហារឿងប្រាក់គីបធ្លាក់ចុះខ្លាំង ព្រោះត្រូវពឹងផ្អែកលើការទិញទំនិញ និងប្រេងពីថៃ ។ ហេតុនេះ ឡាវត្រូវទិញទំនិញក្នុងតម្លៃថ្លៃខ្លាំង រហូតធ្វើឱ្យខ្វះខាតប្រេងនៅឡាវ ។ ចំណែកបញ្ហាមួយទៀត គឺការទទួលប្រាក់ចំណេញពីហាងប្តូរប្រាក់ដែលមានស្តុកទុករូបិយប័ណ្ណបរទេស ហើយនៅពេលប្រាក់គីបធ្លាក់ថ្លៃ ពួកគេក៏យករូបិយប័ណ្ណបរទេសមកប្តូរយកប្រាក់ចំណេញ ។ វាកាន់តែធ្វើឱ្យតម្លៃប្រាក់គីបធ្លាក់ថ្លៃខ្លាំងឡើង រហូតរដ្ឋាភិបាលឡាវត្រូវចាត់ការហាងប្តូរប្រាក់ខុសច្បាប់ និងផ្លាស់ប្តូររដ្ឋមន្ត្រីភ្លាមៗក្នុងស្ថាប័នប្តូរប្រាក់ ។ASEAN+3 Macroeconomic Research Office

លោក Adisorn Sameem បន្តថា ៖ «បំណុលរបស់ឡាវភាគច្រើនបានមកពីការនាំចូលថាមពលពីបរទេស ស្មើនឹង៣៧% របស់បំណុលសរុប ។ ដូច្នេះ ធ្វើឱ្យឡាវត្រូវដោះស្រាយបញ្ហាដោយងាកទៅនាំចូលប្រេងពីចិន ដែលជាម្ចាស់បំណុលធំបំផុតរបស់ខ្លួន» ។

វិបត្តិសេដ្ឋកិច្ចរបស់ឡាវមិនត្រឹមតែធ្វើឱ្យពលរដ្ឋឡាវជាច្រើននាក់គេចទៅធ្វើការនៅប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កឱ្យមានអំពើឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនផងដែរ ស្របពេលបច្ចុប្បន្ន សេដ្ឋកិច្ចចិនធ្លាក់ចុះកាន់តែធ្វើឱ្យឡាវក្នុងឋានៈជាកូនបំណុលរងផលប៉ះពាល់តាមដែរ ៕Laos's Economic Crisis Spiraling out of Control, as It Struggles With  Massive Debts to China | Council on Foreign Relations

ប្រភព ៖ Thairath