សហគ្រាសធំបំផុតនៅក្នុងទីក្រុងហូជីមិញ Pouyuen Vietnam បានចំណាយប្រាក់ប្រហែល ១៦៥ ពាន់លានដុងប្រមាណជិត៧លានដុល្លារ ដើម្បីចំណាយដល់កម្មករជាង ១,២០០ នាក់ដែលបានបាត់បង់ការងារ។ ជាមធ្យមក្នុងម្នាក់ៗទទួលបាន១៣៣លានដុង(ជិត៥ ៥០០ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ថ្ងៃទី២៩ សីហា ។Asia's factory workers at the sharp end of the west's supply chain crisis |  Global development | The Guardian

ការផ្តល់នេះត្រូវបានកំណត់ឡើងបន្ទាប់ពីក្រុមហ៊ុន Pouyuen Vietnam Co., Ltd (ស្រុក Binh Tan) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយកម្មករជាង១២០០នាក់កាលពីចុងសប្តាហ៍។ កម្មករដែលខ្ពស់បំផុតទទួលបានប្រហែល ៣៧០លានដុង(ប្រមាណជាង១ ៥០០០ ដុល្លារ) និងទាបបំផុតសម្រាប់កម្មករថ្មីដែលទើបចូលរោងចក្រទទួលបានគឺ ១៨,៨ លានដុង (ប្រមាណជាង៧៧៦ដុល្លារ)។The Era of Ultracheap Stuff Is Under Threat - WSJ

កន្លងមក របាយការណ៍មួយទៅកាន់ឧស្សាហកម្មមុខងារក្រុមហ៊ុន Pouyuen បានឱ្យដឹងថា ការបញ្ជាទិញមិនទាន់មានការកើនឡើង មានដៃគូតិចតួចដាក់ការបញ្ជាទិញ ដូច្នេះសហគ្រាសត្រូវកាត់បន្ថយកម្លាំងពលកម្មជាលើកទីបីនៅឆ្នាំនេះ។ បើធៀបនឹងការកាត់បន្ថយកម្មករពីរលើកមុន ការកាត់បន្ថយលើកនេះមានកម្មករតិចជាងមុន ដូច្នេះការចំណាយមានកម្រិតទាប ប៉ុន្តែអត្រាជាមធ្យមនៃកម្មករទទួលបានគឺខ្ពស់បំផុត។ ជាក់ស្តែងក្នុងដំណាក់កាលទី១នៃឆ្នាំនេះ តួលេខនេះមានចំនួន១១៦លានដុង ដំណាក់កាលទី២មានចំនួន១៣០លានដុង ។
ក្នុងការកាត់បន្ថយចំនួនបីនាពេលថ្មីៗនេះ ក្រុមហ៊ុន Pouyuen បានចំណាយប្រាក់សរុបចំនួន ១,១២៩ ពាន់លានដុង ដើម្បីផ្គត់ផ្គង់ដល់កម្មករដែលគ្មានការងារធ្វើជាង ៩,២០០នាក់ អ្នកដែលទទួលបានខ្ពស់បំផុតគឺជិតកន្លះពាន់លានដុង។Vietnam factory workers laid off as West cuts imports

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pouyuen ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Taiwan Pou Chen International Group ដែលប្រតិបត្តិការក្នុងវិស័យផលិតស្បែកជើង ហើយជានិយោជកធំជាងគេនៅទីក្រុងហូជីមិញ។ ចាប់តាំងពីប្រតិបត្តិការនៅទីក្រុងហូជីមិញ ពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានកាត់បន្ថយចំនួនបុគ្គលិកចំនួន ៤ ដង ជាមួយនឹងទំហំជាងរាប់ម៉ឺននាក់។ បន្ថែមពីលើបីដងចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្នុងខែមិថុនា ឆ្នាំ ២០២០ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកជាង ២,៨០០នាក់។ បន្ទាប់ពីការកាត់បន្ថយកម្លាំងពលកម្មជាច្រើនដង ពេលនេះកម្មកររបស់ក្រុមហ៊ុននេះមានចំនួនប្រហែល ៤០,០០០ នាក់ធ្លាក់ចុះជិតពាក់កណ្តាលបើធៀបនឹងរយៈពេលដែលមានកម្មករខ្ពស់បំផុត៕