ដូចប្រិយមិត្តបានជ្រាបមកហើយថា សុខុម រចនា កូនក្រុមរបស់គ្រូបង្វឹកអ្នកនាងឱក សុគន្ធកញ្ញា ត្រូវធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀងក្នុងវគ្គ Live Show សប្តាហ៍ទី១។ ទោះជាយ៉ាងណា ក្រោយពីបរាជ័យអ្នកខេត្តបាត់ដំបងរូបនេះបានសន្យាថានឹងមិនបោះបង់អ្វីដែលខ្លួនឯងស្រលាញ់ឡើយព្រមទាំងខិតខំបន្តទៀតដើម្បីជោគជ័យថ្ងៃណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQuRu2PZAmW3OfFMK3N-GLascOgoaY39j2u6ntXleOrngqbB69k_ABH2ANTZ7NhK-u6TRRkn43dXsTwIfy0vQF4Iwg4zxbT3K6hx9aL8FrUDWX_ipi9T26H-xZlKZxFR68pNBWtj7FFwHThoYMce3FoMXw-l-FTp2-HoAXZyAP_L9K_u5UTrrWvSFtfHg/s1280/352809425_106047212523082_5486067959195199365_n%20(3).jpg

កម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ ក្នុងវគ្គ Live Show សប្តាហ៍ទី១បានបញ្ចប់ហើយដោយក្នុង១ក្រុមៗត្រូវជម្រុះចេញម្នាក់ក្នុងនោះរួមមានបេក្ខជន វង ជីវ័ន្ត កូនក្រុមរបស់ ពេជ្រ សោភា បេក្ខនារី ឈិន ស្រីណុច កូនក្រុមរបស់ ណុប ប៉ាយារិទ្ធ បេក្ខនារី សុខុម រចនា កូនក្រុម ឱក សុគន្ធកញ្ញា និង បេក្ខជន សឿន មុនីរ័ត្ន កូនក្រុម ឆន សុវណ្ណារាជ ត្រូវជម្រុះចេញពីកម្មវិធីនេះ។ ក្នុងចំណោមបេក្ខជន បេក្ខនារីដែលត្រូវឃ្លាតចេញពីកម្មវិធីនេះគេសង្កេតឃើញថា សុខុម រចនា ជាបេក្ខនារីដែលទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ទាំងការគាំទ្រ និងរងនូវមតិរិះគន់។

ទន្ទឹមនឹងបរាជ័យការប្រលងចម្រៀងរបស់ សុខុម រចនា សាធារណជនវិញបានបញ្ចេញមតិទាំងវិជ្ជមាន និងអវិជ្ជមានចំពោះលទ្ធផលនេះ ទោះបីជាយ៉ាងនេះក្តី សុខុម រចនា បានបង្ហើបពីអារម្មណ៍របស់ខ្លួនមិនបោះបង់នៅអ្វីដែលខ្លួនស្រលាញ់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT840by3r00Ew598L0CXpqHUCWViN4REq3Y1d-f-l68Bp1Rr3Zm8mA1Sj70QxCmgNAm86NNjILUBpodN1XIKxqhfgyvlu1o3QbPEM5Wrm8yuFznoEoqgNFS2LIZu40TxJBAa5oMWpJWNaUqFm2F64fV3oIPfo0xSc7xglYimB0VYoC1CEsPt8qbKrKlJ8/s2048/353623371_106692105791926_4829996022864510840_n.jpg

នៅលើ Story របស់ រចនា នាងបានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសន្យានឹងមិនបោះបង់ទេ ធ្វើអ្វីដែលខ្លួនឯងស្រលាញ់ បរាជ័យថ្ងៃនេះប៉ុន្តែខ្ញុំនឹងខិតខំដើម្បីជោគជ័យថ្ងៃណាមួយ»។ ក្រោយពីឃើញពីការតាំងចិត្តរបស់នាងដូច្នេះហើយ ហ្វេនរបស់ សុខុម រចនា ក៏បានលើកទឹកចិត្តទៅរូបនាងផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងវគ្គ Live Show រចនា បានបកស្រាយបទចម្រៀងមួយបទមានចំណងជើងថា «កាលុងឃុង» ហើយត្រូវប៉ះបេក្ខនារីជើងខ្លាំងនៅក្នុងក្រុម សុខ សារ៉ាវីតានិង គឹម សុវណ្ណ ដោយ សុខ សារ៉ាវីតា ទទួលបានសំឡេងផ្ញើសារច្រើនជាងគេនៅក្នុងក្រុមហើយអ្នកនាង ឱក សុគន្ធកញ្ញា សម្រេចជ្រើសបេក្ខនារី គឹម សុវណ្ណ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz4W0Fxd9YZWVhkV3JnxlclGwe8o7eOmeDTwU7vFHl2GmSW3eAv6vEqZRXLabUfUMoOEh51qY-szS03NRY_5cNL6ijlMW_39pCX7ou_2Q0budqJuou9NKGd3QatyiM1q_CkmJ-lkeDOJzePEoc3hPHShjF8IZC4GQMAPCb04v-joUt2XvERc1qFhrofJo/s2048/367486618_155669514227518_6896893184722767886_n.jpg