បុណ្យសែនក្បាលទឹក ជាទំនៀមមួយរបស់ជនជាតិចិន និងវៀតណាម ប៉ុន្តែមាននាពេលបច្ចុប្បន្ននេះ ប្រទេសជាច្រើនណាស់នៅអាស៊ី ក៏បានប្រារព្ធពិធីនេះផងដែរ ដោយសារតែជាប់ខ្សែស្រឡាយចិនជាដើម។

បុណ្យនេះ ជាឈ្មោះពិធីបុណ្យមួយ ដែលប្រជាជនខ្មែរហៅទូទៅថា បុណ្យសែនឱ្យខ្មោច ឬខ្មោចដែលអត់ឃ្លាន ដែលមានអត្ថន័យស្រដៀងនឹងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើងដែរ។Po Tai Hong paper offering shop in Sheung Wan

ពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥កើត ខែទី៧ របស់ ច័ន្ទគតិ ដែលស្ថិតនៅក្នុងខែសីហា ក្នុងប្រតិទិនសុរិយគិត។ ក្នុងថ្ងៃនេះប្រជាជនចិន វៀតណាម និងអ្នកជាប់ខ្សែលោហិតចិនធ្វើការគោរពដូនតា ហើយក៏រៀបចំគ្រឿង សំណែនជាច្រើនថ្វាយចំពោះព្រលឹងដែលវង្វេងនៅលើផែនដីនេះ។

បុណ្យនេះគេមិនបានរៀបចំផ្ទះ ឱ្យស្អាតដូចចូលឆ្នាំចិននោះទេ ដោយគ្រាន់តែរៀបចំសែនធម្មតា ដែលចែកជាពីរដង លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។9 Hungry Ghost Festival dos and don'ts | Tatler Asia

ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។

បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សំលៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត ហើយសុំផ្សងមកវិញនូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។Have you heard of the Hungry Ghost Festival? | Articles | CBC Kidsក្នុងជំនឿជនជាតិចិន ខែ៧នេះគឺជាខែខ្មោច ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ៕Hungry Ghost Festivals Buddhist Tradition

ប្រភព៖ Time out