បរទេស៖ ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តប្រមាណ ១៧០ នៅក្នុងប្រទេសចិន មានតែម៉ាករថយន្តប្រាំប៉ុណ្ណោះដែលមានសក្តានុពលខ្លាំងបំផុតនៅក្នុងទីផ្សារអន្តរជាតិ។ ដូច្នេះហើយរថយន្តទាំងនោះមានដូចជា៖

១.រថយន្តម៉ាក MG៖ MG គឺជាម៉ាកយីហោដែលពេញនិយមបំផុតនៅក្នុងទីផ្សារពិភពលោក ដោយសារតែផលិតផលគឺមានការរចនាគួរឱ្យចាប់អារម្មណ៍ និងតម្លៃប្រកួតប្រជែង រួមទាំងរថយន្តអគ្គិសនីផងដែរ។ MG ក៏ជាម៉ាកដែលលក់រថយន្តអគ្គិសនីច្រើនបំផុតទីបួននៅអឺរ៉ុបក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ នាំមុខម៉ាកយីហោធំៗផ្សេងទៀតដូចជា Renault, Peugeot ឬ Hyundai ។MG Motor up to a great start in 2019! - Khmer Times

២.រថយន្តម៉ាក BYD៖ BYD គឺជាម៉ាករថយន្តមួយក្នុងចំណោមម៉ាករថយន្តដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ដោយសារផលិតផលនេះមានភាពចម្រុះនឹងជារថយន្តអគ្គិសនីសុទ្ធ។ BYD គឺជារថយន្តដែលមានតម្លៃថ្លៃ ដូច្នេះមិនមែនអតិថិជនទាំងអស់អាចមានលទ្ធភាពទិញរថយន្តអគ្គិសនីនេះទេ។ ជាទូទៅ BYD ត្រូវបានដាក់លក់ក្នុងតំបន់មួយចំនួនដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។BYD Atto 3 Price 2023, Images, Colours & Reviews

៣.រថយន្ត Geely/Zeekr៖ រថយន្ត Geely ភាគច្រើនស្ថិតនៅក្នុងផ្នែកពេញនិយម ខណៈពេលដែល Zeekr មានភាពជឿនលឿនជាង។ រថយន្តទាំងពីរទទួលបានអត្ថប្រយោជន៍ពីផលិតផលចម្រុះ រួមទាំងរថយន្ត sedans និង SUVs ដែលលក់ដាច់ខ្លាំងនៅក្នុងទីផ្សារដូចជារុស្ស៊ី ក៏ដូចជាម៉ូដែលដែលទើបនឹងរចនាថ្មីសម្រាប់ទីផ្សារជាច្រើនទៀត។Geely's Zeekr To Enter European Market In 2023 With 001 EV

៤.រថយន្ត Nio៖ Nio របស់ចិនអាចត្រូវបានប្រដូចទៅនឹង Tesla ដែលមានផលិតផលចម្រុះជាងគូប្រជែងរបស់អាមេរិក។ សក្ដានុពលរបស់ម៉ាកនេះគឺស្ថិតនៅក្នុងបច្ចេកវិទ្យា សមត្ថភាពផ្នែកទន់ និងផែនការសេវាកម្មប្តូរថ្ម។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាម៉ាកយីហោដ៏ប្រណិតមួយ Nio នៅមានកម្រិតនៅក្នុងទីផ្សារក្រៅប្រទេស ហើយវានៅតែត្រូវការពេលវេលា និងការយល់ដឹងដើម្បីឈ្នះចំណែកសមស្របនៅអឺរ៉ុប។Nio Q2 earnings call live updates: New EC6 and phone to be launched in Sep,  Alps' 1st model in H2 2024 - CnEVPost

៥.រថយន្ត Baojun/Wuling៖ ផលិតផលរបស់ Baojun និង Wuling ត្រូវបានបំពាក់ដោយឧបករណ៍មូលដ្ឋាន តម្លៃសមរម្យ ងាយស្រួលទិញ និងងាយស្រួលក្នុងការថែទាំ។ ម៉ូដែលទាំងនេះ ត្រូវបានដាក់លក់ក្នុងទីផ្សារផ្សេងៗគ្នាតាមរយៈភាពជាដៃគូរបស់ Chevrolet ។ ម៉ាកយីហោចិនទាំងពីរអាចទទួលបានចំណែកទីផ្សារយ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងតំបន់ដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក៕Baojun 530 - Wikipedia
ប្រភព៖vnexpress