ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ លោក Srettha Thavisin បានដឹកនាំគណៈកម្មាធិការសេដ្ឋកិច្ចរបស់គណបក្សភឿថៃ ចូលរួមប្រជុំជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃ ដូចជា ក្រុមហ៊ុន Bangkok Airways, Thai AirAsia, Thai AirAsia X, Nok Air, Thai Smile, Thai Lion Air និង Thai Vietjet ។ លើសពីនេះ ក៏បានពិភាក្សាជាមួយក្រុមហ៊ុនអាកាសយានដ្ឋានថៃ ព្រមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ អំពីស្ថានការណ៍ហោះហើរតាមអាកាសផងដែរ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅចុងឆ្នាំ២០២៣ ។Srettha Thavisin elected as Thailand's new prime minister -  Chinadaily.com.cn

ខាងក្រោមនេះ គឺជាបញ្ហាដាក់ជូនលោកនាយករដ្ឋមន្ត្រី និងគណបក្សភឿថៃ ៖
១-ការបង្កើនចំនួនជើងហោះហើរឱ្យទាន់រដូវកាលទេសចរណ៍ (High Season) យ៉ាងហោចណាស់ ២០%
២-ការបង្កើនសក្តានុពលយន្តហោះដើម្បីកំណើនការហោះហើរ
៣-ការបន្ថែមឱកាស និងជំរុញភ្ញៀវទេសចរមកពីប្រទេសចិន និងឥណ្ឌា
៤-ការបន្ថែមចំនួនជើងហោះហើរឱ្យសមស្របនឹងការលើកកម្ពស់ទេសចរណ៍

លោក Srettha Thavisin លើកឡើងថា ៖ «សូមអរគុណ ក្រុមហ៊ុនអាកាសយានដ្ឋានប្រទេសថៃ ដែលបានសហការធ្វើការជាមួយរដ្ឋាភិបាលគណបក្សភឿថៃ ក្នុងការត្រៀមខ្លួនលើកកម្ពស់វិស័យទេសចរណ៍ក្នុងរដូវកាល High Season ។ វានឹងជួយជំរុញប្រាក់ចំណូលចូលប្រទេស និងជំរុញសេដ្ឋកិច្ចរយៈពេលខ្លី ដូចជា ការគ្រប់គ្រងអាកាសយានដ្ឋាន, ការបង្កើនជើងហោះហើរ និងការពង្រីក Runway» ។Bangkok, Thailand - January 2022: Suvarnabhumi Airport in Bangkok,  Thailand, also known as Bangkok Airport. It is one of two international  airports serving the Bangkok Metropolitan Region 素材庫相片| Adobe Stock

លោកបន្តថា ៖ «សំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ គឺជាកិច្ចសហការដ៏ល្អដើម្បីរួមគ្នាលើកកម្ពស់ និងបង្កើតប្រាក់ចំណូលចូលប្រទេសថៃ ។ វាជារឿងល្អដែលក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ទទួលយកគោលការណ៍មិនគិតថ្លៃទិដ្ឋាការ (Free Visa) សម្រាប់ប្រទេសមានសក្តានុពល ដូចជា ចិន ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបង្កើនចំនួនជើងហោះហើរទទួលភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស» ។

រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ មានគម្រោងផ្សព្វផ្សាយពីវិស័យទេសចរណ៍ថៃនៅក្រៅប្រទេសក្នុងឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលបានត្រៀមខ្លួនរួចរាល់ ។ ហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងទទួលបានផលប្រយោជន៍ បើរដ្ឋាភិបាលអាចបង្កើនតម្រូវការភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃ ហើយក្រុមហ៊ុនទាំងនេះនឹងប្រជែងដើម្បីលើកកម្ពស់ទេសចរណ៍រួមគ្នា ព្រមទាំងធ្វើឱ្យភ្ញៀវទេសចរអាចទិញសំបុត្រយន្តហោះក្នុងតម្លៃសមរម្យ ៕Suvarnabhumi International Airport, Thailand - Airport Technology ប្រភព ៖ Bangkok biznews