ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងប៉េកាំងបានទម្លាក់អត្រាការប្រាក់ បន្ធូរបន្ថយគោលនយោបាយលើវិស័យអចលនទ្រព្យ និងកាត់បន្ថយការគ្រប់គ្រងរបស់វិស័យឯកជន ដើម្បីស្តារកំណើនឡើងវិញ។ បន្ទាប់ពីមានកំណើនយ៉ាងឆាប់រហ័សជាច្រើនទសវត្សរ៍សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងប្រឈមនឹងឧបសគ្គមិនធ្លាប់មានពីមុនមក។
សេដ្ឋកិច្ច ១៨ ពាន់ពាន់លានដុល្លារនេះកំពុងធ្លាក់ចុះ។ អ្នកប្រើប្រាស់មានការស្ទាក់ស្ទើរក្នុងការចំណាយការនាំចេញធ្លាក់ចុះឯតម្លៃក៏ធ្លាក់ចុះ ហើយយុវជនជាង ២០% អត់ការងារធ្វើក្រុមហ៊ុនអចលនទ្រព្យឯកជនធំជាងគេរបស់ប្រទេសដែលមានគម្រោងចំនួន ៣,០០០កំពុងស្ថិតក្នុង គ្រោះថ្នាក់នៃការលុបចោល ។

ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈម ខាងក្រោមនេះជាវិធានការដែលចិនបានប្រកាសនាពេលថ្មីៗនេះ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ៖

ទីផ្សារហិរញ្ញវត្ថុ
ប្រទេសចិនបានកាត់បន្ថយពន្ធផ្ទេរប្រាក់ចំនួន ៥០% លើប្រតិបត្តិការភាគហ៊ុន ដោយចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ហើយនេះជាលើកទីមួយហើយដែលពួកគេបានកាត់បន្ថយពន្ធនេះចាប់តាំងពីឆ្នាំ២០០៨។ ការផ្លាស់ប្តូរនេះគឺមានបំណងពង្រឹងទីផ្សារភាគហ៊ុនក្នុងអំឡុងពេលលក់ចេញ។ អាជ្ញាធរមូលបត្ររបស់ប្រទេសចិនក៏បានសន្យាផងដែរក្នុងការកាត់បន្ថយល្បឿននៃការបោះផ្សាយលក់មូលបត្រ IPO និងកំណត់ទំហំនិងភាពញឹកញាប់នៃការចេញភាគហ៊ុនកាន់តែច្រើនរបស់ក្រុមហ៊ុនដែលមានលទ្ធផលអាជីវកម្មមិនល្អ។ នៅដើមខែសីហា អាជ្ញាធរក៏បានស្នើសុំមូលនិធិវិនិយោគមួយចំនួនកុំឱ្យលក់ភាគហ៊ុនសុទ្ធ។
ក្រៅពីនេះ ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុក ធនាគារកណ្តាលនៃប្រទេសចិន (PBOC) បានធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ពួកគេកំណត់អត្រាយោងឡើងវិញជារៀងរាល់ថ្ងៃ ធនាគារពាណិជ្ជក៏កំពុងលក់យ៉ាងសកម្មនូវប្រាក់ដុល្លារអាម៉េរិកផងដែរ។ ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំកាលពីខែកក្កដារបស់មន្ត្រីចិន។ នៅក្នុងនោះ មេដឹកនាំបានសន្យាថានឹង “ធ្វើឱ្យទីផ្សារមូលធនមានភាពរស់រវើក” និង “រក្សាតម្លៃប្រាក់យន់ឱ្យស្ថិតស្ថេរក្នុងកម្រិតមួយដែលមានតុល្យភាព”។Chinese yuan sinks to its lowest level in a decade. What's next? | CNN  Business

អចលនទ្រព្យ
នៅក្នុងកិច្ចប្រជុំខែកក្កដា មន្ត្រីចិនបានផ្តល់សញ្ញាដើម្បីបន្ធូរបន្ថយគោលនយោបាយលើទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍ជឿថាគោលនយោបាយរឹងមាំមួយចំនួនដែលបានអនុវត្តក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីទប់ស្កាត់ទីផ្សារអចលនទ្រព្យនឹងនៅតែរក្សាបានហើយលុបចោលការរឹតបន្តឹងលើការទិញផ្ទះ ក្រោយវិបត្តិអចលនទ្រព្យធ្វើទុក្ខខ្លាំង។
នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយកាលពីចុងខែកក្កដា មន្ត្រីចិនបានជំរុញឱ្យទីក្រុងនានាបង្កើតវិធានការដើម្បី “លើកទឹកចិត្តឱ្យមានការអភិវឌ្ឍប្រកបដោយសុខភាពល្អនៃទីផ្សារអចលនទ្រព្យ” ស្របតាមតម្រូវការ។ ពួកគេក៏បានជំរុញឱ្យបង្កើនការស្រាវជ្រាវ និងការសាងសង់គំរូឧស្សាហកម្មថ្មី។
នៅថ្ងៃទី១០ ខែកក្កដា ទីក្រុងប៉េកាំងក៏បានពង្រីករយៈពេលសងត្រលប់សម្រាប់ក្រុមហ៊ុនអចលនទ្រព្យផងដែរ ដើម្បីធានាបាននូវការប្រគល់គម្រោងទាន់ពេលវេលា។ ធនាគារកណ្តាលនៃប្រទេសចិន( PBOC) ក៏បានជំរុញឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់។China property crisis: Asia's richest woman's $24 bn net worth plunges by  half | World News - Hindustan Times

ទំនិញប្រើប្រាស់
កាលពីថ្ងៃទី១៨ ខែកក្កដា ទីភ្នាក់ងាររដ្ឋាភិបាលចិនបានគូសបញ្ជាក់អំពីផែនការជំរុញការប្រើប្រាស់ ចាប់ពីឧបករណ៍អគ្គិសនី រហូតដល់គ្រឿងសង្ហារឹម។ អាជ្ញាធរមូលដ្ឋានត្រូវបានលើកទឹកចិត្តឱ្យជួយអ្នកស្រុកជួសជុលផ្ទះរបស់ពួកគេ។ មនុស្សក៏នឹងត្រូវបានគាំទ្រជាមួយនឹងឥណទានដើម្បីទិញគ្រឿងសង្ហារឹមផងដែរ។ នៅថ្ងៃទី២៨ ខែកក្កដា ពួកគេបានបន្តដាក់ចេញនូវផែនការបង្កើនការផលិតទំនិញប្រើប្រាស់តូចៗ ដែលស្មើនឹង ២៥% នៃការនាំចេញរបស់ប្រទេសចិន។ គោលនយោបាយរួមមានការបង្កើនការលក់ផលិតផលបៃតង និងផលិតផលផ្ទះឆ្លាតវៃនៅតំបន់ជនបទ និងការពង្រីកផលិតផលប្រើប្រាស់ថាមពលថ្ម ដូចជារថយន្តអគ្គិសនីជាដើម។ អាជីវកម្មខ្នាតតូចក៏នឹងមានលទ្ធភាពទទួលបានដើមទុនកាន់តែប្រសើរផងដែរខណៈពិធីបុណ្យដែលមានចំណីអាហារជាច្រើននឹងត្រូវធ្វើឡើងផងដែរ។How to Buy and Import Furniture from China: A Complete Guide - Foshan  Sourcing

បច្ចេកវិទ្យា
និយតករអ៊ីនធឺណិតរបស់ប្រទេសចិនក្នុងខែសីហា នេះបានជួបជាមួយអ្នកដឹកនាំក្រុមហ៊ុនបរទេសរាប់សិបនាក់ ដើម្បីពិភាក្សាអំពីច្បាប់ស្តីពីឯកជនភាពទិន្នន័យថ្មីៗនេះនឹងធានាដល់ពហុជាតិសាសន៍ឡើងវិញអំពីប្រតិបត្តិការរបស់ពួកគេនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ នៅចុងខែកក្កដា រដ្ឋាភិបាលចិនក៏បានប្រកាសអំពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រតិបត្តិការសម្រាប់សហគ្រាសឯកជនបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការរឹតបន្តឹងការគ្រប់គ្រង។China's Overseas Tech Talent Sees Opportunities, Tough Politics at Home

អាជ្ញាធរបានសន្យាថានឹងប្រព្រឹត្តចំពោះសហគ្រាសឯកជនដូចជាសហគ្រាសរដ្ឋ ពិគ្រោះជាមួយអ្នកដឹកនាំអាជីវកម្មនៅពេលបង្កើតគោលនយោបាយថ្មី និងកាត់បន្ថយឧបសគ្គសម្រាប់ក្រុមហ៊ុនថ្មី។ អាជ្ញាធរចិនក៏បានបន្ធូរបន្ថយបទប្បញ្ញត្តិសម្រាប់សេវាកម្មដូចជា ChatGPT និងបានស្នើឱ្យធនាគារបង្កើនការគាំទ្រសម្រាប់ការទិញយកទាក់ទងនឹងបច្ចេកវិទ្យា៕

រថយន្ត
គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសចិន (NDRC) កាលពីថ្ងៃទី២១ ខែកក្កដា បានប្រកាសពីផែនការ ១០ ជំហានដើម្បីបង្កើនការទិញរថយន្ត ជាពិសេសអ្នកដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ខណៈពេលដែលកាត់បន្ថយតម្លៃគិតថ្លៃ និងការពន្យាពេលការផ្តាច់ពន្ធ។ កាលពីខែមុន ក្រសួងពាណិជ្ជកម្មចិនបានចាប់ផ្តើមយុទ្ធនាការរយៈពេលប្រាំមួយខែដើម្បីជំរុញការលក់រថយន្ត និងការពេញនិយមរថយន្តអគ្គិសនីនៅតាមតំបន់ជនបទ។Robots Do It All at Japanese Car Factory

សហគ្រាសឯកជន
កាលពីដើមខែនេះ NDRC បាននិយាយថា ខ្លួននឹងលើកកម្ពស់យន្តការមួយដើម្បីចងក្រងឯកសារ និងកាត់បន្ថយសកម្មភាពមិនត្រឹមត្រូវរបស់ភ្នាក់ងាររដ្ឋប្រឆាំងនឹងសហគ្រាសឯកជន ដូចជាការទូទាត់យឺត ឬការរំលោភលើកិច្ចសន្យា។ ចំណាត់ការនេះគឺសំដៅកែលម្អបរិយាកាសធុរកិច្ចសម្រាប់សហគ្រាសឯកជន។ NDRC ក៏ប្តេជ្ញាក្នុងការបង្កើនការផ្តល់ប្រាក់កម្ចី និងពង្រីកគោលនយោបាយគាំទ្រដើមទុនផ្សេងទៀតសម្រាប់អាជីវកម្មខ្នាតតូច។ ពួកគេលើកទឹកចិត្តក្រុមហ៊ុនឱ្យវិនិយោគលើឧស្សាហកម្មសំខាន់ៗដូចជា ការដឹកជញ្ជូន ទឹក ថាមពលស្អាត ការផលិតទំនើប និងឧបករណ៍កសិកម្មទំនើប។ រដ្ឋាភិបាលក្នុងតំបន់បានដាក់បញ្ចូលគ្នានូវបញ្ជីគម្រោងជាង ២,៩០០ ដែលមានតម្លៃសរុប ៣.២ ពាន់ពាន់លានយន់ (ប្រមាណ៤៤៥ ពាន់លានដុល្លារ) ដែលអាជីវកម្មអាចវិនិយោគបាន៕Top 10 Chinese private enterprises in 2019 - Chinadaily.com.cn