នាពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសចំនួន ១៨ ០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ដើម្បីជួយលើកកម្ពស់វិស័យកសិផលរបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។May be an image of 1 person, dais and text

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា៖ “យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ”។

ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិតបានបន្ថែមទៀតថា៖” កសិផលមានការឡើងចុះក្នុងឆ្នាំនេះ ប៉ុន្តែនៅ ពេលដែលពលរដ្ឋលំបាករាជរដ្ឋាភិបាលនឹងជួយ។ តម្លៃកសិកផលបានផ្អែកលើទីផ្សារពិភពលោក ហើយវាមិនដែលឡើងថ្លៃក្នុងពេលជាមួយគ្នានោះដែរ។ ការត្រៀមថវិកានេះដើម្បីជួយទប់នៃការធ្លាក់ថ្លៃកសិផលជូនប្រជាពលរដ្ឋ ហើយនៅពេលកសិផលទទួលបានល្អហើយ រាជរដ្ឋាភិបាលត្រូវរកទីផ្សាជូនពួកគាត់ដើម្បីទទួលបានចំណូល។ កន្លែងណាដែលលំបាកយើងជួយអន្តរាគមន៍ ដូចជាខ្វះប្រព័ន្ធធា រាស្ត្រជាដើម”។ Cambodia | International Rice Research Instituteជាមួយគ្នានោះដែរឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានគូសបញ្ជាក់ដែរថា៖ «យើងត្រូវដាក់ពង្រាយនៅជនបទ ព្រោះថាប្រជាពលរដ្ឋគាត់មានតម្រូវការ គាត់ត្រូវការអ្នកជួយ អីចឹងបញ្ជូនមន្ត្រីកសិកម្មទៅនៅ ជាមួយគាត់តែម្តង។

ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការជ្រើសរើសមន្ត្រីកសិកម្មឱ្យត្រូវជំនាញកសិកម្មដោយកុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ។ ទន្ទឹមនេះ ត្រូវយកអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានកសិកម្ម ពិសេសនោះនិសិ្សតកសិកម្មមានច្រើនណាស់ ដូច្នេះត្រូវជ្រើសរើសឱ្យត្រូវជំនាញ៕កម្ពុជារកចំណូលបានជាង ២៦០០លានដុល្លារ ពីការនាំចេញកសិផល នៅរយៈពេល៧ខែឆ្នាំនេះ