ប្រទេសវៀតណាម ៖ សារព័ត៌មានវៀតណាមចុះផ្សាយថា ទីក្រុងហាណូយបានពិចារណាកែលម្អវិធីព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យឈានមុខនៅប្រទេសវៀតណាម ដើម្បីកាត់បន្ថយចំនួនអ្នកជំងឺនៅវៀតណាមធ្វើដំណើរទៅក្រៅប្រទេស និងទាក់ទាញអ្នកជំងឺបរទេសមកព្យាបាលនៅវៀតណាមឱ្យបានច្រើន ។

ក្រសួងសុខាភិបាលវៀតណាមបានធ្វើគម្រោងអភិវឌ្ឍន៍ការថែទាំសុខភាពដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីព្យាបាលអ្នកជំងឺនៅប្រទេសវៀតណាម ក៏ដូចជាទាក់ទាញអ្នកជំងឺពីបរទេស និងពលរដ្ឋវៀតណាមដែលរស់នៅក្រៅប្រទេសឱ្យធ្វើដំណើរមកវៀតណាមដើម្បីត្រួតពិនិត្យសុខភាព និងព្យាបាលជំងឺ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។Hoping for investment boom in healthcare

មន្ទីរពេទ្យបង្អែកចំនួន៥ រួមទាំងមន្ទីរពេទ្យនាំមុខគេនៅប្រទេសវៀតណាមបានទទួលសំណើឱ្យធ្វើការកែលម្អមន្ទីរពេទ្យ រួមមាន មន្ទីរពេទ្យ Bach Mai, មន្ទីរពេទ្យ Viet Duc, មន្ទីរពេទ្យ 108 Central Military នៅទីក្រុងហាណូយ, មន្ទីរពេទ្យ Cho Ray នៅទីក្រុងហូជីមិញ និងមន្ទីរពេទ្យ Hue Central នៅខេត្តធឿថៀនវ៉េ ។A Guide to International Hospitals in Vietnam | i Tour Vietnam Blogs

ប្រធាននាយកដ្ឋានពេទ្យលើកឡើងថា ចំណុចល្អមួយនៃការថែទាំសុខភាពរបស់វៀតណាម គឺអ្នកជំងឺចំណាយប្រាក់តិចជាងគេ បើធៀបនឹងប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ។ សេវាកម្មផ្នែកវេជ្ជសាស្ត្រនៅវៀតណាមដូចជា ការវះកាត់ដោយកាមេរ៉ា Endoscope, ការព្យាបាលជំងឺបេះដូង និងសរសៃឈាម, ការដាក់ធ្មេញប៉សឺឡែន គឺអ្នកជំងឺអាចចំណាយប្រាក់ព្យាបាលត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងការចំណាយប្រាក់ព្យាបាលនៅប្រទេសផ្សេងៗ ។Singapore's Thomson Medical likely to buy in Vietnam FV hospital

របាយការណ៍បញ្ជាក់ថា កាលពីឆ្នាំ២០១៧ ពលរដ្ឋវៀតណាមបានចំណាយប្រាក់ជាច្រើនដើម្បីធ្វើដំណើរទៅព្យាបាលជំងឺនៅក្រៅប្រទេស ហើយភាគច្រើន ពួកគេធ្វើដំណើរទៅប្រទេសសិង្ហបុរី, ថៃ និងកូរ៉េខាងត្បូង ៕ ប្រភព ៖ mgronline