ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានសន្និបាតវិសាមញ្ញសហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៧ ជ្រើសរើសឱ្យកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងអាណត្តិថ្មីនេះ។May be an image of 2 people

ដោយកាលពីអាណត្តិមុន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កាន់តំណែងជាអនុប្រធានសហព័ន្ធបាល់ទះកម្ពុជា ដែលមានឯកឧត្តមឧបនាយករដ្ឋមន្រ្តីសន្តិបណ្ឌិត នេត សាវឿន ជាប្រធាន។

នាក្នុងពិធីប្រកាសតែតាំងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានតាំងចិត្តយ៉ាងមោះមុតដឹកនាំសហព័ន្ធបាល់ទះកម្ពុជា អោយបានកាន់តែប្រសើរឡើង និងចូលខ្លួនក្នុងឆាកអន្តរជាតិ ការកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងក្នុងស្រុក៕May be an image of 10 people, people playing voleyball and text