បរទេស៖ ប្រទេសន័រវេសកំពុងសាងសង់របងឡើងវិញនៅតាមបណ្តោយព្រំដែនជាមួយរុស្ស៊ីក្នុងតំបន់អាកទិកដើម្បីការពារសត្វរមាំងពីការវង្វេងចូលទៅក្នុងប្រទេសជិតខាងដែលបណ្តាលឱ្យមានការខាតបង់រូបិយវត្ថុ។
យោងតាមអាជ្ញាធរន័រវេសកាលពីថ្ងៃទី ២៤ ខែសីហាបានប្រកាសថានៅឆ្នាំនេះសត្វរមាំងចំនួន ៤២ ក្បាលបានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសរុស្ស៊ីដើម្បីស្វែងរកវាលស្មៅបៃតងដែលជំរុញឱ្យរដ្ឋាភិបាលន័រវេសផ្តល់សំណងដល់ប្រទេសរុស្ស៊ីសម្រាប់ការខូចខាត។ ដូច្នេះហើយ រុស្ស៊ីបានបញ្ជូនបណ្តឹងចំនួនពីរទាមទារសំណង ដែលការទាមទារមួយគឺមានតម្លៃជិត ៤,៧០០ ដុល្លារសម្រាប់សត្វរមាំងនីមួយៗដែលបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីដើម្បីស៊ីស្មៅនៅតំបន់អភិរក្សធម្មជាតិ Pasvik Zapovednik ក្នុងតំបន់ Murmansk នៃប្រទេសរុស្ស៊ី។ ការទាមទារផ្សេងទៀតមានចំនួនសរុប ៤.៤ លានដុល្លារសម្រាប់ចំនួនថ្ងៃដែលសត្វរមាំងស៊ីស្មៅនៅក្នុងឧទ្យានដែលភាគច្រើនមានទន្លេ បឹង ព្រៃឈើ និងវាលភក់។
របាំងសត្វរមាំងនៅតាមបណ្តោយព្រំដែនរវាងន័រវេស-រុស្ស៊ី លាតសន្ធឹងប្រវែង ៩៣ គីឡូម៉ែត្រ ហើយមានអាយុកាលតាំងពីឆ្នាំ ១៩៥៤ ។ យោងតាមលោក Magnar Evertsen តំណាងនៃសេវាកសិកម្មន័រវេស បានឱ្យដឹងថា គម្រោងសាងសង់របងនេះគឺមានតម្លៃ ៣៤៨,០០០ ដុល្លារអាមេរិក នឹងត្រូវបញ្ចប់នៅថ្ងៃទី ១ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាប្រឈមមួយ ពីព្រោះកម្មករត្រូវការនៅខាងព្រំដែនរុស្ស៊ី អំឡុងពេលសាងសង់ បើកម្មករទៅទឹកដីរុស្ស៊ីដោយគ្មានទិដ្ឋាការ នោះនឹងជាការបំពានខុសច្បាប់។
បច្ចុប្បន្ន សត្វរមាំងចំនួន ៤២ ក្បាលបានត្រឡប់មកប្រទេសន័រវេសដោយសុវត្ថិភាពហើយ។ សត្វរមាំងមានដើមកំណើតនៅអាស៊ីកណ្តាល ហើយតាំងទីលំនៅជាមួយហ្វូងសត្វរមាំងនៅអឺរ៉ុបប្រហែល ៩,០០០ ឆ្នាំមុន។ ជាធម្មតាពួកគេរស់នៅក្នុងទីក្រុង Lapland ដែលជាទឹកដីលាតសន្ធឹងពីភាគខាងជើងប្រទេសន័រវេសឆ្លងកាត់ប្រទេសស៊ុយអែត និងហ្វាំងឡង់ទៅកាន់ប្រទេសរុស្ស៊ី៕

ប្រភព៖vnexpress










