ប្រព័ន្ធផ្សព្វផ្សាយអនឡាញមួយបានអះអាងនៅថ្ងៃទី២២ សីហា ថាបទចម្រៀងទោលរបស់ Jungkook សមាជិក BTS មានចំណងជើងថា “Seven” បានលួចចម្លងបទក្នុងឆ្នាំ ២០០០មានចំណងជើងថា “Time of the Mask” ដោយក្រុម Fin.K.L ព្រមទាំងអះអាងថាអ្នកនិពន្ធបទនេះបានដាក់ភស្តុតាងទៅផលិតកម្មរបស់BTSផងដែរ។Who Is IU? South Korean Singer: Age, Boyfriend, Career

Big Hit Music បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋានដោយនៅថ្ងៃទី២៣ សីហា ក្រុមហ៊ុនបានបំភ្លឺថាបទ “Seven” ត្រូវបានសហការគ្នាដោយ Andrew Watt, Jon Bellion, Henry Walter, Theron Makiel Thomas និង Lato ។ បទចម្រៀងនេះគឺមិនពាក់ព័ន្ធទាំងស្រុងទៅនឹងអាល់ប៊ុមក្នុងស្រុកដែលបានចេញផ្សាយកាលពី ២៤ ឆ្នាំមុនដោយបានសង្កត់ធ្ងន់ថា ការទាមទារនេះមិនស្របតាមលក្ខណៈវិនិច្ឆ័យណាមួយដែលត្រូវបានប្រើដើម្បីកំណត់ការលួចចម្លងនោះទេ។

ងាកទៅកាន់អ្នកគាំទ្រវិញបានលើកមតិយោបល់ជាច្រើនដែរថាពីរបទខាងលើនេះមិនដូចគ្នាទេហើយក៏មិនជឿថាអ្នកនិពន្ធបរទេសនឹងលួចចម្លងបទចម្រៀង K-pop តាំងពី ២៤ ឆ្នាំមុនដូចគ្នា។IU | Success Story of the Multifaceted South Korean Artist

ស្រដៀងគ្នានេះដែរ IU ក៏ត្រូវបានចាប់បាននៅក្នុងពាក្យចចាមអារ៉ាមអំពីការលួចចម្លងដែលកំពុងបន្ត ហើយឥឡូវនេះកំពុងឈានដល់ការប្រឈមមុខគ្នាតាមផ្លូវច្បាប់។

កាលពីខែឧសភា IU បានប្រឈមនឹងការចោទប្រកាន់ពីបទរំលោភច្បាប់រក្សាសិទ្ធិលើបទចម្រៀងសរុបចំនួន ៦បទ ដោយជនស៊ីវិលម្នាក់ បានអះអាងថាបទចម្រៀងដូចជា “Boo”, “Good Day”, “Pink Shoes”, “Bbibbi” និង “Celebrity” មានលក្ខណៈស្រដៀងទៅនឹងបទបរទេស។On 'Seven', BTS' Jungkook kicks off his solo career on a high

ទីភ្នាក់ងាររបស់ IU គឺ EDAM Entertainment បានបដិសេធការសង្ស័យទាំងនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា “យើងមិនបានចូលរួមក្នុងការបង្កើតបទចម្រៀងទាំងប្រាំបទ ដោយមិនរាប់បញ្ចូលបទ ‘Celebrity’ ។ ពួកគេបានបន្ថែមថា ” Pink Shoes ” ធ្លាប់ត្រូវបានគេសង្ស័យថាមានការលួចចម្លងនៅក្នុងឆ្នាំ ២០១៣ ប៉ុន្តែខាងក្រុមហ៊ុនក៏បានពន្យល់យ៉ាងលម្អិតអំពីរឿងនេះដូចគ្នា។Jungkook Becomes First BTS Member to Earn Solo No. 1 on Billboard Global  Charts

ទីភ្នាក់ងារនេះមិនត្រឹមតែបដិសេធការចោទប្រកាន់នោះទេ ប៉ុន្តែក៏បានបន្តវិធានការប្រឆាំងផ្លូវច្បាប់ផងដែរ។ ផលិតកម្ម EDAM Entertainment បាននិយាយកាលពីថ្ងៃទី៧ សីហា ថាការចោទប្រកាន់ខ្វះហេតុផលផ្លូវច្បាប់យើងកំពុងរង់ចាំការចាត់ចែងរបស់ភ្នាក់ងារស៊ើបអង្កេត៕