ប្រទេសឡាវ ៖ ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែនៅប្រទេសឡាវ ចាប់ពីចំនួន១៣០ម៉ឺនគីប ទៅ១៦០ម៉ឺនគីប ដើម្បីឱ្យមានសមាមាត្រគ្នាជាមួយនឹងការចំណាយប្រចាំថ្ងៃក្នុងជីវភាពរស់នៅ ហើយការដំឡើងប្រាក់ឈ្នួលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ ។

បើទោះជាមានការដំឡើងថ្លៃប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកធ្វើការផ្នែកឯកជនក្តី ប៉ុន្តែក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីឡាវមិនបានលើកឡើងអំពីការដំឡើងប្រាក់ខែដល់មន្ត្រីរាជការទេ ខណៈបច្ចុប្បន្ន មន្ត្រីរាជការឡាវទទួលបានប្រាក់ខែប្រមាណ២០០ម៉ឺនគីបក្នុង១ខែ ។Inclusive growth in Laos' manufacturing industry - K4D

នាយកគ្រប់គ្រងក្រុមហ៊ុនធនធានមនុស្ស 108Jobs ឈ្មោះ Keovisouk Dalasane បានលើកឡើងថា ការដំឡើងថ្លៃប្រាក់ឈ្នួលអប្បបរមាលើកនេះ គឺមិនគ្រប់គ្រាន់ទេសម្រាប់អ្នកធ្វើការទាំងអស់ ដោយសារអត្រាអតិផរណាកើនឡើង ហើយធ្វើឱ្យការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃកើនឡើងខ្ពស់ ។ នាយកគ្រប់គ្រងក្រុមហ៊ុននេះលើកឡើងថា ៖ «ប្រាក់ឈ្នួលអប្បបរមានៅប្រទេសឡាវ គឺត្រូវតែដំឡើងយ៉ាងហោចណាស់ចាប់ពី២០០ម៉ឺនគីប ទៅ២២០ម៉ឺនគីប ដោយសារប្រទេសឡាវត្រូវពឹងផ្អែកលើការនាំចូលទំនិញពីក្រៅប្រទេស ដែលធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ចាំបាច់កើនឡើង» ។UNFPA Lao People's Democratic Republic | Investing in the Reproductive  Health and Protection of Female Workforce Essential to Recovery of Garment  and Tourism Sectors

យោងតាមទិន្នន័យរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ កាលពីខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា នៅឆ្នាំ២០២៣ នេះ ពលករឡាវដែលមានជំនាញការងារបានធ្វើដំណើរចេញពីប្រទេសឡាវទៅធ្វើការនៅក្រៅប្រទេស ស្មើប្រមាណ ៣១.៣៩៤នាក់ ក្នុងនោះពួកគេទៅធ្វើការនៅប្រទេសថៃ ជាង៣០.២០០នាក់ ។ ចំណែកស្ថិតិប្រចាំឆ្នាំ២០២២ បង្ហាញថា មានពលករឡាវបានចាកចេញទៅធ្វើការនៅក្រៅប្រទេស ស្មើនឹង៥០០.៧១២នាក់ ៕Garment Makers To Focus On Domestic Market As Foreign Orders Slump ប្រភព ៖ beartaiBRIEF