រដ្ឋធានីមូស្គូ៖ ក្រោយការធ្លាក់យន្ដហោះ បានសម្លាប់ថៅកែទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី រួចមក បណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន នៅតែដាក់ការសង័្សយយ៉ាងខ្លាំង ទៅលើឧបទ្ទវហេតុធ្លាក់យន្ដហោះនេះ ខណៈលោកប្រធានាធីបតីអ៊ុយក្រែន បានអះអាង ថា តុលាការនៅរុស្ស៊ី មានតែពូទីន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង ថា «រដ្ឋាភិបាលក្រុងកៀវ មិនមានអ្វីត្រូវនិយាយជាមួយនឹងការធ្លាក់យន្ដហោះនេះឡើយ។ ខ្ញុំគិត ថា មនុស្សគ្រប់គ្នា បានដឹងអស់រួចមកហើយ អ្វីដែលបានកើតឡើង នឹងពាក់ព័ន្ធដល់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី»។Zelenskyy Shows Simple Room That He Has Lived in Since Russia Invaded

លោកប្រធានាធិបតី ហ្សេឡែនស្គី បានបន្ដ ថា «នៅលើលោកនេះ តុលាការធំបំផុត មានតែនៅទីក្រុងឡាអេ(Hague) តុលាការរបស់ព្រះជាម្ចាស់។ ប៉ុន្ដែប្រទេសរុស្ស៊ី បានផ្លាស់ប្ដូរតុលាការ គឺ ពូទីន»។

ស្របគ្នានេះ បណ្ដាមេដឹកនាំលោកខាងលិចមួយចំនួន បានដាក់ការសង័្សយជាច្រើន ចំពោះការធ្លាក់យន្ដហោះដឹកលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner ថា វាទំនងជាការធ្វើឃាត។Wagner boss Yevgeny Prigozhin claims to be making Africa 'freer' in  unverified video | CNN

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «មានរឿងរ៉ាវតិចតួចណាស់ នៅក្នុងប្រទេសរុស្ស៊ី ដែលពូទីន មិនចូលរួមពាក់ព័ន្ធ។ ប៉ុន្ដែគាត់មិនបានដឹង អំពីអ្វីដែលបានកើតឡើងនោះឡើយ»។

ជាមួយគ្នានេះ ប្រទេសបារាំង ក៏បានមើលឃើញការសង័្សយសមហេតុផល អំពីការធ្លាក់យន្ដហោះនេះដែរ ខណៈអាល្លឺម៉ង់ បាននិយាយ ថា ក្រុងប៊ែរឡាំង សង័្សយទៅលើទម្រង់ ធ្វើឃាត នៅក្នុងប្រទេសរុស្ស៊ី។First on CNN: Biden wades into GOP primary with $25 million ad blitz,  starting with economy focus | CNN Politics

លោកស្រី អានណាឡេណា ប៊ែរប៊ុក (Annalena Baerbock) រដ្ឋមន្រ្ដីក្រសួងបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា វាមានការសង័្សយ ត្រង់ថា អតីមនុស្សជំនិតបំផុត បានធ្វើឲ្យលោកប្រធានាធិបតី ពូទីន អាម៉ាស់ ហើយមិនយូរប៉ុន្មាន បែរជាមានយន្ដហោះ ធ្លាក់មកពីលើមេឃ ក្រោយពេលគាត់បានប៉ុនប៉ងបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំមិនសម្រេច។

សូម្បីតែលោកស្រី ម៉ាហ្ការីតា ស៊ីម៉ុនយ៉ាន់ (Margarita Simonyan) និពន្ធនាយកសារព័ត៌មាន RT និង ជាឥស្សរជនគាំទ្រវិមានក្រឹមឡាំង ហើយជាសម្ពន្ធមិត្តរបស់លោកប្រធានាធិបតី ពូទីន ហាក់បីដូចជាលើកឡើង ថា វាអាចទំនងជាអំពើឃាតកម្ម។Wagner Chief Yevgeny Prigozhin Reportedly Killed in Plane Crash

ដោយឡែក អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានចេញផ្សាយ ថា អ្នកដំណើរ ចំនួន១០នាក់ បានធ្វើដំណើរតាមយន្ដហោះឯកជន ប្រភេទ Embraer (អេមប្រាអើរ) ហើយបានធ្លាក់ កាលពីល្ងាច ថ្ងៃពុធ ទី២៣ ខែសីហា។ អ្នកដំណើរទាំងនោះ រួមទាំងលោក ព្រីហ្គោហ្ស៊ីន និង មនុស្សជំនិតរបស់គាត់ គឺលោក ឌីមីទ្រី អ៊ុតគីន (Dmitry Utkin) ក៏បានស្លាប់ទាំងអស់គ្នា។

លោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន វ័យ៦២ឆ្នាំ បានដឹកនាំការបះបោរ ប្រឆាំងនឹងមេទ័ពកំពូលៗ នៅក្នុងក្រសួងការពារជាតិរុស្ស៊ី នៅចន្លោះពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២៣។ រីឯលោកប្រធានាធិបតី ពូទីន បានចាត់ទុកសកម្មភាពបែបនេះ អាចនាំឱ្យប្រទេសរុស្ស៊ី ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ ស្របគ្នានោះ ក្រុមយុទ្ធជនរបស់ Wagner ថែមទាំងបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារជាច្រើនគ្រឿងរបស់កម្លាំងទាហានរុស្សី នៅក្នុងអំឡុងពេលការបះបោរនោះ ដោយបានសម្លាប់អ្នកបើកយន្តហោះ និង កងទ័ពជាច្រើននាក់។ ប៉ុន្ដែសកម្មភាពបះបោររបស់ទាហានស៊ីឈ្នួល បានបញ្ចប់ទៅវិញភ្លាម ក្រោមការសម្របសម្រួល ពីប្រធានាធិបតីបេឡារុស លោក អាឡិកសានដឺរ លូកាសែនកូ (Alexander Lukashenko) ដោយអនុញ្ញាតដល់ពួកគេ និរទេសខ្លួន ទៅកាន់ប្រទេសបេឡារុស៕Wagner's Yevgeny Prigozhin believed to have died in fatal plane crash - The  Japan Times