Home ព័ត៌មានអន្តរជាតិ ជម្លោះជាមួយកម្ពុជា បង្កើតជារលកនៃការបិទទ្វាររោងចក្របន្តកន្ទុយគ្នានៅវិស័យឧស្សាហកម្មថៃ

ជម្លោះជាមួយកម្ពុជា បង្កើតជារលកនៃការបិទទ្វាររោងចក្របន្តកន្ទុយគ្នានៅវិស័យឧស្សាហកម្មថៃ

78
0

ផ្លែផ្កានៃភាពអំនួតក្អេងក្អាង ឲ្យផលតបស្នងយ៉ាងឆាប់រហ័ស! ក្រោយសម្រេចបិទច្រកព្រំដែនដោយឯកតោភាគីជាមួយកម្ពុជាបានជាង ១ឆ្នាំមកនេះ វិស័យឧស្សាហកម្ម និងសង្វាក់ផលិតកម្មរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងវិនាសកម្មដួលរលំយ៉ាងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍សេដ្ឋកិច្ចចុងក្រោយបង្អស់របស់សារព័ត៌មាន Bangkok Post ការកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជាបានបិទផ្លូវផ្គត់ផ្គង់កម្លាំងពលករ ដែលបង្កជាវិបត្តិកង្វះខាតកម្មករយ៉ាងគំហុក និងរុញច្រានឱ្យរោងចក្រថៃត្រូវបង្ខំចិត្តបិទទ្វារបន្តកន្ទុយគ្នា ព្រមទាំងត្រៀមបញ្ឈប់បុគ្គលិករហូតដល់ទៅ ៥០ម៉ឺននាក់ នៅក្នុងឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU8FKIa-jyolqIhz1hn2JnWj6j86aqyLIi_rY1w9Lx-dwKpwD6VNyFkhuWXkJKBF4Ik2pu7F5Ie690UVqOGaN9IWaayU9DIQ0bCIu8Jnnf3Dj3JnRp_Bw1mcvehNPssawbXPvRTGEghuuGtJDkPj3Hk2idvVeVqoHdpc1GWfh9_WHijAL1i5JWSAYYEJs/s761/photo_2026-08-10_14-25-35.jpg
យោងតាមការចុះផ្សាយព័ត៌មានជំនួញផ្លូវការរបស់សារព័ត៌មាន Bangkok Post វិស័យកម្មន្តសាល និងរោងចក្រឧស្សាហកម្មរបស់ថៃកំពុងស្ថិតក្នុងស្ថានភាពទាល់ច្រក និងរកាំរកូសខ្លាំងបំផុត។ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានព្យាករណ៍ថា ចំនួនពលរដ្ឋថៃដែលត្រូវរងការបញ្ឈប់ពីការងារនឹងហក់ឡើងដល់ទៅ ៥០០,០០០ នាក់ ព្រោះតែអត្រានៃការបិទរោងចក្រមានកម្រិតខ្ពស់ជាងរោងចក្របើកថ្មី ព្រោះតែការធ្លាក់ចុះយ៉ាងគំហុកនៃចំណូលអាជីវកម្ម។ វិបត្តិនេះកំពុងបង្កឱ្យចំណូលផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋធ្លាក់ចុះដុនដាប ហើយជំរុញឱ្យបំណុលគ្រួសារហក់ឡើងដល់កម្រិតគ្រោះថ្នាក់បំផុត ខណៈដែលកញ្ចប់ជំនួយសង្គ្រោះរបស់រដ្ឋាភិបាល «Thai Help Thai Plus» ត្រូវបានវាយតម្លៃថាខ្វះប្រសិទ្ធភាពក្នុងការទប់ទល់នឹងរលកអតិផរណានេះ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiPutORze4JpZT1V0XYCqqaVKd45FrNxPGVEq-8IbaEK8C295pJGgvAuezyqd6j-bRp4cI8XqK-Tfe8bOmX9Nxsljnzu2g5jOBNC0GDQ6XZuUJsUebnEaDgyjS8nFaQObrD6DDy4pITCLCMMlY84NOch6pI16P5vQaOFhWkwgNpYbdk7ASvtGVSRrHByY/s679/photo_2026-08-10_14-25-36.jpg
អ្វីដែលជារឿងផ្ទុយស្រឡះ និងជាវិបត្តិដ៏ទាល់ច្រកនោះ គឺទោះបីជាមានការដេញកម្មករថៃក្នុងស្រុកចេញពីការងារក៏ដោយ ប៉ុន្តែក្រុមថៅកែ និងម្ចាស់រោងចក្រផលិតកម្មខ្នាតធំ បែរជាកំពុងយំស្រែកយ៉ាងខ្លាំងពីបញ្ហាកង្វះខាតកម្លាំងពលករចំណាកស្រុកបរទេសយ៉ាងធ្ងន់ធ្ងរដើម្បីដំណើរការម៉ាស៊ីនសង្វាក់ផលិតកម្ម។ គណៈកម្មាធិការរួមឈរជើងលើពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានរកឃើញថា ឫសគល់នៃវិបត្តិកង្វះពលករនេះ គឺបណ្តាលមកពី «ភាពតានតឹងផ្នែកការទូតជាមួយប្រទេសកម្ពុជា» ព្រមទាំងការរឹតបន្តឹងលើការិយាធិបតេយ្យ និងអំពើពុករលួយក្នុងប្រព័ន្ធចុះបញ្ជី។ យុទ្ធសាស្ត្រនយោបាយការទូតដ៏ខុសឆ្គងរបស់រដ្ឋាភិបាលលោក អនុទិន ឆានវីរាកុល ក្នុងការបិទច្រកព្រំដែនជាឯកតោភាគី មិនត្រឹមតែបំផ្លាញពាណិជ្ជកម្មឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែបានកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់ពលករខ្មែរទាំងស្រុង ដែលធ្វើឱ្យរោងចក្រថៃត្រូវខ្វះកម្លាំងពលកម្មយ៉ាងគំហុក និងមិនអាចផលិតទំនិញនាំចេញបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEPllnwL0SjCm1VhKVdADpzCmL84ypKjWO_OfiAUhdpUDH_VrF91aWfuUhfKULQ6fiaWzb6YjXly2I8vYel1XsgQcdTTgKEQAyArjyo8rsrXy-_lJRhwXshyFZpDZ9r_qH2XsbHjvnoH46pdHsgnVgUi-GAGCEAb2dK8Xo5Kj495fgVHGsb-XGY1LsDBk/s800/photo_2026-08-10_14-25-35%20(2).jpg

របាយការណ៍របស់សារព័ត៌មានបាងកកប៉ុស្តិ៍ គឺជាភស្តុតាងជាក់ស្តែងដែលឆ្លុះបញ្ចាំងពីភាពបរាជ័យជុំទិស និងការទាល់ច្រកនៃគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន។ ការព្យាយាមផ្គាប់ចិត្តអ្នកនយោបាយនិយមជ្រុល ដោយជ្រើសរើសការបង្កជម្លោះ និងការបិទច្រកព្រំដែនជាមួយកម្ពុជា បានត្រឡប់មកដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងធ្វើឱ្យម្ចាស់អាជីវកម្មថៃត្រូវរងគ្រោះអន្តរាយយ៉ាងធ្ងន់ធ្ងរ។ នេះជាមេរៀនសង្គមដ៏ធំមួយដែលបង្ហាញថា ក្នុងយុគសម័យសាកលភាវូបនីយកម្ម គ្មានប្រទេសណាមួយអាចរីកចម្រើនដោយឯកោ និងកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសជិតខាងបានឡើយ ហើយប្រសិនបើរដ្ឋាភិបាលថៃនៅតែមិនប្រញាប់កែប្រែជំហរការទូត និងស្ដារការនាំចូលពលករខ្មែរទេនោះ វិស័យឧស្សាហកម្មថៃនឹងត្រូវដួលរលំទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ៕