សារព័ត៌មានបរទេសចុះផ្សាយថា ក្រុមហ៊ុន Zoom ដែលផ្តល់សេវាកម្មប្រជុំតាមអនឡាញ បានហៅបុគ្គលិករបស់ខ្លួនដែលធ្វើការនៅខាងក្រៅឱ្យត្រឡប់មកការិយាល័យវិញ យ៉ាងហោចណាស់ ចំនួន២លើកក្នុង១សប្តាហ៍ ។ គោលការណ៍ថ្មីនេះនឹងអនុវត្តនៅខែសីហា ឆ្នាំ២០២៣ ឬនៅខែកញ្ញា ឆ្នាំ២០២៣ សម្រាប់ប្រទេសមួយចំនួនដែល Zoom មានការិយាល័យនៅទីនោះ ។How to Prevent Zoom-Bombing | PCMag

បើទោះជា Zoom គឺជាក្រុមហ៊ុនទទួលបានផលប្រយោជន៍ខ្លាំងបំផុតពីការបំពេញការងារនៅក្រៅការិយាល័យ ប៉ុន្តែនាយកគ្រប់គ្រងក្រុមហ៊ុន Zoom គិតថា ប្រព័ន្ធការងារចម្រុះមានប្រសិទ្ធភាពខ្លាំង ហើយការត្រឡប់មកធ្វើការនៅការិយាល័យវិញនឹងជួយឱ្យក្រុមហ៊ុនមានស្ថានភាពល្អប្រសើរឡើង ដូចជា ភាពច្នៃប្រឌិតថ្មីៗ និងគាំទ្រការប្រើប្រាស់កម្មវិធី Zoom របស់អតិថិជននៅទូទាំងពិភពលោក ។

គំនិតនេះបានក្លាយជាគោលការណ៍ថ្មីសម្រាប់ឱ្យបុគ្គលិកចំនួន៧.៤០០នាក់របស់ក្រុមហ៊ុន Zoom ដែលពួកគេធ្វើការនៅឆ្ងាយពីក្រុមហ៊ុនប្រមាណ៨០គីឡូម៉ែត្រ ឱ្យត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុន យ៉ាងហោចណាស់ ចំនួន២លើកក្នុង១សប្តាហ៍ ។Taking Trust in Zoom Concerns Seriously - NeuGroup

បច្ចុប្បន្ន កម្មវិធី Zoom ស្ថិតនៅក្រោមការដាក់សម្ពាធដោយសារចំនួនក្រុមហ៊ុនគូប្រជែងផ្សេងទៀតកើនឡើង ក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំ ដូចជា ក្រុមហ៊ុន Microsoft ផងដែរ ។ ហេតុនេះ Zoom ចាំបាច់ត្រូវបង្កើនការអភិវឌ្ឍកម្មវិធីរបស់ខ្លួន ដើម្បីឱ្យអតិថិជននៅតែប្រើប្រាស់កម្មវិធីនេះ ។

ទោះយ៉ាងណា គោលការណ៍របស់ក្រុមហ៊ុន Zoom នៅតែអាចបត់បែនបាន ខណៈក្រុមហ៊ុននេះបានជួលអ្នកជំនាញជាន់ខ្ពស់ជាច្រើននាក់មកពីក្រៅប្រទេស ហើយក្រុមហ៊ុនសង្ឃឹមថា ក្រុមហ៊ុនជាច្រើនក៏បានជួលបុគ្គលិកពីបរទេសផងដែរ ។ ដូច្នេះ បច្ចេកវិទ្យារបស់ Zoom នៅតែចាំបាច់សម្រាប់ការប្រើប្រាស់នៅក្នុងក្រុមហ៊ុនភាគច្រើន ដើម្បីភ្ជាប់ក្រុមការងារដែលធ្វើការដាច់ដោយឡែកពីគ្នាឱ្យពួកគេមានទំនាក់ទំនង និងអាចធ្វើការងារយ៉ាងមានប្រសិទ្ធភាព ៕3 Things To Know About Working At Zoom - Work It Daily ប្រភព ៖ beartai BRIEF