គិតមកទល់មកនេះពិធីការិនី និងជាតារាសម្តែង សុខ សុម៉ាវត្តី ចែកផ្លូវគ្នាជាមួយលោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់បានជាង១ឆ្នាំមកដែលការបែកគ្នានេះបានធ្វើឱ្យអ្នកគាំទ្រខកចិត្តមិនតិចនោះទេមិនគួរណាចំណងស្នេហ៍ពួកគេត្រូវបញ្ចប់ក្រោមរួមដំណើរជីវិតជាគូអស់រយៈពេល៥ឆ្នាំមកហើយ ខណៈមូលហេតុនៃការបែកគ្នានេះអ្នកទាំងពីរសុទ្ធតែព្យាយាមលាក់បាំងនិងរក្សាភាពស្ងៀមស្ងាត់រៀងៗខ្លួន។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កីឡាករ លី វ៉ាហេទ ទំនងជាមានអ្នកស្អំបេះដូងហើយជានារីដ៏ស្រស់ស្អាតម្នាក់ បន្ទាប់ពីមានរូបភាពមួយបង្ហោះនៅលើបណ្តាញសង្គម IG ។ កាលពីពេលថ្មីៗនេះមានគណនី IG មួយឈ្មោះថា «nitabenne» បានadd Story រូបភាពមួយសន្លឹកជាមួយលោក វ៉ាហេទ ដែលអ្នកទាំងពីរកំពុងបង្ហោះគោមជាមួយគ្នានាក្បែរមាត់សមុទ្រភ្ជាប់ជាមួយសំណេរថា «ជួបIdol ចៃដន្យ» រួមទាំង Mention លោក វ៉ាហេទ ផងដែរ ខណៈកីឡាករមានតួនាទីជាខ្សែការពាររូបនេះក៏បាន add Story បន្តដូចគ្នា។
ជាមួយគ្នានេះដែរនៅលើគណនីហ្វេកប៊ុករបស់ស្រីស្អាតខាងលើនេះវិញក៏បានស៊ែរប្រយោគមួយដែរថា «រវាងប្រុសចេះលេងហ្គីតា និង ប្រុសចេះលេងបាល់គួរយកមួយណា?» នាងបានឆ្លើយថា «យកប្រុសលេងបាល់»។
ការបង្ហាញដំរួយបែបនេះហើយ ជាហេតុធ្វើឱ្យមានការសង្ស័យថា លោក លី វ៉ាហេទ ដែលជាកីឡាករបាល់ទាត់លេចធ្លោម្នាក់ទំនងជាចាប់ផ្តើមស្នេហ៍ថ្មីជាមួយស្រីស្អាតរូបនេះហើយ។
ទោះយ៉ាងណា នេះគ្រាន់តែជាការសង្ស័យមួយផ្នែកប៉ុណ្ណោះ រឿងពិតយ៉ាងណាមានតែរង់ចាំសាម៉ីខ្លួនចេញមកបញ្ជាក់៕










