ប្រទេសកូរ៉េខាងត្បូង ៖ សារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយថា ក្រុមកាយរិទ្ធមកពីខេត្ត North Jeolla របស់កូរ៉េខាងត្បូង បានសុំដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោក ដែលប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ ។ ចំពោះមូលហេតុការដកខ្លួនចេញនេះ ដោយសារប្រធានក្រុមកាយរិទ្ធជនជាតិថៃ ដែលជាបុរសបានដើរចេញ-ចូលក្នុងបន្ទប់ទឹកនារី ។Bathroom bust up: Thai man accused of sexual harassment at South Korea's  World Scout Jamboree | Thaiger

សារព័ត៌មានកូរ៉េខាងត្បូងឈ្មោះ Korea Herald ចុះផ្សាយថា ក្រុមដឹកនាំ និងកាយរិទ្ធកូរ៉េខាងត្បូងចំនួន៨០នាក់ ដែលតំណាងឱ្យខេត្ត North Jeolla បានប្រកាសដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោក ប្រចាំឆ្នាំ២០២៣ (2023 Saemangeum World Scout Jamboree) កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។ ពួកគេលើកឡើងថា ការបោះជំរំនេះ មិនបានចាត់វិធានការសមស្របដើម្បីការពារកាយរិទ្ធជានារីវ័យក្មេងទេ ។ ក្រុមកាយរិទ្ធកូរ៉េខាងត្បូងបន្តថា មានយុវជនថៃម្នាក់បានដើរចូលទៅក្នុងបន្ទប់ងូតទឹករបស់នារី ។

សមាគមកាយរិទ្ធិប្រចាំខេត្ត North Jeolla មានសមាជិកកាយរិទ្ធជានារីវ័យក្មេងចំនួន៧២នាក់ ហើយការប្រកាសដកខ្លួនចេញនេះ កើតឡើងក្រោយពីប្រធានក្រុមកាយរិទ្ធជនជាតិថៃម្នាក់បានដើរចូលក្នុងបន្ទប់ងូតទឹកនារី កាលពីថ្ងៃទី២ ខែសីហា កន្លងមក ហើយមានអ្នកឃើញហេតុការណ៍នេះប្រមាណ១០០នាក់ ។Thai scout leader 'unintentionally' used Korean women's bathroom

សមាគមកាយរិទ្ធិប្រចាំខេត្ត North Jeolla បានប្តឹងរឿងនេះទៅសមត្ថកិច្ចមូលដ្ឋាន និងបញ្ជូនរឿងទៅអង្គភាពស៊ើបអង្កេតស្ត្រី និងយុវជន ប្រចាំស្ថានីយប៉ូលិសតំបន់ Jeonbuk ។ ហេតុការណ៍នេះកើតឡើងធ្វើឱ្យគណៈកម្មការរៀបចំការបោះជំរំកាយរិទ្ធពិភពលោកត្រូវបានគេរិះគន់ថា គ្មានវិធានការត្រឹមត្រូវដើម្បីការពារក្រុមកាយរិទ្ធនារី ឬគួរតែដាក់ពួកនាងឱ្យនៅដាច់ដោយឡែកពីបុរស ។ ហេតុនេះ កាយរិទ្ធនារីកូរ៉េខាងត្បូងស្នើឱ្យបណ្តេញជនជាតិថៃខាងលើចេញពីការបោះជំរំ ខណៈការដកខ្លួនចេញរបស់ពួកគេ គឺដោយសារភ័យខ្លាច និងមិនចង់បោះជំរំបន្តទៀត ។

ដោយឡែក នាពេលមុននេះ មានក្រុមកាយរិទ្ធជាច្រើននាក់បានប្រកាសដកខ្លួនចេញពីការបោះជំរំកាយរិទ្ធពិភពលោកនៅប្រទេសកូរ៉េខាងត្បូង ដោយសារអាកាសធាតុក្តៅខ្លាំង ក្នុងនោះក្រុមកាយរិទ្ធអង់គ្លេសបានដកខ្លួនចេញកាលពីព្រឹកថ្ងៃទី៥ ខែសីហា បន្ទាប់ពីពួកគេប្រកាសថា នឹងផ្លាស់ទៅស្នាក់នៅសណ្ឋាគារក្នុងទីក្រុងសេអ៊ូល ។ ចំណែកក្រុមកាយរិទ្ធអាមេរិក ក៏បានផ្លាស់ទៅស្នាក់នៅជំរំកងទ័ពជើងគោក Garrison Humphreys កាលពីថ្ងៃទី៦ ខែសីហា ។Thailand Apologises to South Korea Over a Thai Male Scout Scandal

ការបោះជំរំកាយរិទ្ធពិភពលោក ដែលរៀបចំឡើងនៅ Saemangeum មានក្រុមកាយរិទ្ធមកពីប្រទេសផ្សេងៗនៅទូទាំងពិភពលោកមកចូលរួម ហើយពួកគេមានអាយុចាប់ពី១៤ឆ្នាំ ទៅ១៨ឆ្នាំ ។ គេសង្កេតឃើញថា ក្នុងការបោះជំរំនេះ អ្នកចូលរួមបានដួលងងិតមុខជាបន្តបន្ទាប់ ព្រោះសីតុណ្ហភាពក្តៅខ្លាំង និងធ្វើឱ្យឪពុកម្តាយនាំគ្នាត្អូញត្អែរពីសុវត្ថិភាពកូនរបស់ខ្លួន ៕ ប្រភព ៖ Nation World News