បរទេស៖ យោងតាមប្រភពព័ត៌មាន Bloomberg ដែលបានដកស្រង់ការបង្ហោះរបស់មហាសេដ្ឋី Elon Musk នៅលើបណ្តាញសង្គម X (Twitter) បានឱ្យដឹងថា គាត់នឹងមានលទ្ធផលនៃការពិនិត្យសុខភាពនៅសប្តាហ៍នេះ ហើយវេជ្ជបណ្ឌិតនឹងសម្រេចចិត្តវះកាត់ស្មារបស់ Elon Musk នៅពេលដែលមានលទ្ធផលនៃអនុភាពម៉ាញេទិក (MRI) អវិជ្ជមាន។
ក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន Tesla, Space និងជាម្ចាស់បណ្តាញទំនាក់ទំនងសង្គម X សុខភាពរបស់លោក Musk បច្ចុប្បន្នគឺមិនសូវល្អនោះទេ។ មហាសេដ្ឋីអាមេរិករូបនេះក៏ធ្លាប់និយាយដែរថាគាត់អាចនឹងត្រូវការវះកាត់ដើម្បីជំនួសបន្ទះទីតានីញ៉ូម C៥/C៦ បន្ទាប់ពីការវះកាត់លើកមុន។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយលោក Elon Musk បន្ទាប់ពីសហស្ថាបនិក Facebook លោក Mark Zuckerberg បាននិយាយថា ការប្រកួតសង្វៀនដែករវាងលោក និងលោក Elon Musk គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។
ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើលោក Elon Musk បានយល់ព្រមតាមកាលវិភាគដែលបានស្នើឡើងនេះឬអត់ ប៉ុន្តែនៅព្រឹកថ្ងៃទី ៦ ខែសីហា មហាសេដ្ឋីវ័យ ៥២ ឆ្នាំរូបនេះបាននិយាយថា ការប្រកួតនឹងផ្សាយផ្ទាល់នៅលើវេទិកាបណ្តាញសង្គម X ។ លោកក៏បានបន្ថែមទៀតថា ចំណូលទាំងអស់នៅក្នុងការប្រកួតរបស់លោកនឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌របស់អតីតយុទ្ធជន៕ ប្រភព៖cafef.com









