ទីបំផុតការប្រតិកម្មពីមហាជនទៅលើតារាកំប្លែងនិងជាYoutuber ល្បីឈ្មោះលោក Nigel Ng ហៅ Uncle Roger ដែលបាននិយាយប៉ះពាល់មកលើម្ហូបខ្មែរនាំឱ្យជនបរទេសយល់ខុសមកលើម្ហូបអាហារកម្ពុជាមានប្រសិទ្ធភាពហើយ ខណៈក្រសួងទេសចរណ៍បានចេញសេចក្តីថ្លែងការណ៍ឱ្យបុគ្គលរូបនេះចេញមកសូមទោសប្រជាជនកម្ពុជានិងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។ ក្រសួងបានបញ្ជាក់ថាការវាយតម្លៃរបស់បុគ្គលរូបនេះប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណ ម្ហូបអាហារខ្មែរ។Uncle Roger jokes about China and censors don't see the funny side | CNN

សេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ ខែសីហា របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា «សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្នែកឯកជនក្នុងឧស្សាហកម្មទេសចរណ៍ និងសាធារណជនទូទៅមេត្តាជ្រាបថាក្រសួងទេសចរណ៍មានការសោកស្តាយជាយ៉ាងខ្លាំងក្រោយពីបានឃើញ វីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្ដាញសង្គម Channel YouTube ឈ្មោះថា Nigel Ng (ណៃជែល អ៊ឹង )ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា “Uncle Roger Make Adobo”។Malaysian Youtuber criticised for saying Cambodian food is like 'Thai  rubbish' - Khmer Times

ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណ ម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា “កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង់ និងមានម្ហូបអាហារដ៏សម្បូរបែប”។ ជាក់ស្ដែង កាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ រ “The Taste of Angkor” ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។Comedian Uncle Roger silenced on Chinese social media after jokes about  China

ក្នុងន័យនេះ ក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ឋ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។Haiyaa! 'Uncle Roger' is back in KL and ready to rock a sold out show  tonight | The Star

ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ បានថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់យោបល់កែលម្អរបស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ចចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ឋិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLMhOtVBE9CcCzgy67r3oiBUVtf-KlUMEGKErtCVHxIVZ_gQQOHeYC3znklJCjX_jCLi7FGxtUMuio4pulyxGfbHnMu1zpdWHdjR66UsHG6HARdPP6pa4Ts0G1BWjBSEHS1J5UklhdNMxjNEiaa-VeUM5RR_bjXEzTtnBud7Bw6ZBfPavkQTD7jgTqpfw/s1269/338043898_606283641398776_3766776941243328471_n.jpg