ចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣ កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្រ្តាក់កម្រិតខ្សោយទៅមធ្យមពេញមួយសប្តាហ៍ដោយសារទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប។ នៅថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពល ខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីមធ្យម។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧត្តុនិយម ថ្ងៃទី៨ សីហា ។

លក្ខខណ្ឌទាំងនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤-២៦ °C និង សីតុណ្ហភាពអតិបរមាមានពី ៣០-៣២ °C។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម៕May be an image of map and text