ការនោមញឹកញាប់នៅពេលយប់ពិតជារំខានខ្លាំងណាស់ដល់ដំណេក នឹងធ្វើឱ្យសុខភាពរាងកាយរបស់អ្នកចុះខ្សោយ ប្រសិនបើអ្នកប្រឈមនឹងបញ្ហានេះ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពីមូលហេតុ និងព្យាបាលឱ្យបានត្រឹមត្រូវ។ ជាទូទៅមនុស្សពេញវ័យ មិននោមច្រើនជាងម្ដងឡើយ នៅអំឡុងពេលគេងរយៈពេលប្រហែល ៦ ទៅ ៨ ម៉ោង។ ដូចនេះការនោមញឹកញាប់នៅពេលយប់ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចជា៖
• ជំងឺខ្សោយបេះដូង
• ខ្សោយតម្រង់នោម
• ជំងឺទឹកនោមផ្អែម
• ក្រពេញប្រូស្តាតរីកធំ
• សម្ពាធឈាមខ្ពស់
• ការប្រើប្រាស់ថ្នាំមួយចំនួន
• គេងមិនដកដង្ហើម
• ជំងឺផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ម។![]()
ខាងក្រោមនេះគឺជាវិធីទាំង ៦ ដើម្បីកាត់បន្ថយបញ្ហានៃការនោមញឹកញាប់នៅពេលយប់ ដែលមានដូចជា៖
១.ជៀសវាងការទទួលទានទឹក ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ឬអាល់កុលមុនពេលចូលគេង។
២.គ្រប់គ្រងទម្ងន់ខ្លួនក្នុងកម្រិតធម្មតា។
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៤.ទៅបន្ទប់ទឹកមុនពេលចូលគេង។
៥.គេងឱ្យបានគ្រប់គ្រាន់។
៦.ថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ៕
ប្រភព៖sanook










