បរទេស៖ ខណៈពេលកំពុងរុះរើផ្ទះ បុរសម្នាក់បានរកឃើញ ‘កំណប់ទ្រព្យ’ រាប់ពាន់លានដុល្លារនៅពីក្រោយជញ្ជាំងឥដ្ឋទាំងនោះ។
លោក Stephen Malton រស់នៅក្នុងស្រុក Dorset ភាគនិរតីនៃប្រទេសអង់គ្លេស ត្រូវបានគេជួលឱ្យរុះរើផ្ទះចាស់មួយ។ អ្នកជួលបាននិយាយថាផ្ទះនេះជាកម្មសិទ្ធិរបស់ Arthur Bell ដែលជាវិចិត្រករ Victorian ។When the house was demolished, the man discovered the “treasury worth  billions” behind the wall – Thuvienpc.com

មិនយូរប៉ុន្មាន លោក Stephen Malton ក៏បានមកដល់ផ្ទះដ៏ចាស់ និងទ្រុឌទ្រោមនោះ។ គាត់បានសម្រេចចិត្តប្រើអេស្កាវ៉ាទ័រដើម្បីកម្ទេចវា រំពេចនោះខណៈពេលដែលកំពុងវាយកម្ទេចជញ្ជាំងឥដ្ឋចាស់ទាំងនោះ Malton ស្រាប់តែឃើញអ្វីមួយលេចចេញពីរន្ធជញ្ជាំង។ ភ្លាមនោះគាត់ក៏ឈប់ ហើយរត់ទៅមើលឱ្យជិត បន្ទាប់ពីរុះរើឥដ្ឋម្តងមួយៗ ទិដ្ឋភាពដ៏អស្ចារ្យមួយបានលេចចេញជារូបរាងឡើង។

លោក Malton បានរាប់ជញ្ជាំងនេះដែលមានក្បឿងប៉សឺឡែនពណ៌ស្រស់ស្អាតចំនួន ២៥៦ ភ្លាមនោះ គាត់បានជឿជាក់ថាវាជាឥដ្ឋពិសេសខុសពីធម្មតា។ ដូច្នេះហើយ Malton បានស្នើឱ្យអ្នកជំនាញវាយតម្លៃប្រភពដើមរបស់វា។ ក្រុមអ្នកជំនាញបាននិយាយថា ឥដ្ឋទាំងនេះត្រូវបានបង្កើតឡើងដោយសិប្បករនៅក្នុងទីក្រុង Delft ប្រទេសហូឡង់។ នៅសម័យ Victorian ទីក្រុងនេះគឺជាអ្នកផលិតក្បឿងប៉សឺឡែនឈានមុខគេមួយរបស់ពិភពលោក។ ឥដ្ឋនីមួយៗនៅលើជញ្ជាំងនេះគឺមានតម្លៃរហូតដល់ ១,០០០ ផោន (ជាង ១,២០០ ដុល្លារ)។ ដូចនេះចំនួនឥដ្ឋសរុបទាំង ២៥៦ នោះមានតម្លៃរហូតដល់ជាង ២៥ ម៉ឺនផោន (ស្មើនឹងជាង ៣០ ម៉ឺនដុល្លារ)។When the house was demolished, the man discovered the “treasury worth  billions” behind the wall – Thuvienpc.com

យោងតាមលក្ខខណ្ឌនៃកិច្ចសន្យារុះរើ Malton គឺជាអ្នកមានសិទ្ធិទទួលបានអ្វីៗទាំងអស់ដែលគាត់រកបានពីផ្ទះនេះ ដូច្នេះក្បឿងប៉សឺឡែនដ៏មានតម្លៃទាំងអស់នោះគឺជាកម្មសិទ្ធិរបស់គាត់៕ ប្រភព៖cafef.com