បរទេស៖ ក្រុមអ្នកជំនាញជនជាតិអាល្លឺម៉ង់បានរកឃើញច្រកចូលរូងភ្នំ ដែលធ្លាប់មានមនុស្សរស់នៅក្នុងសម័យទឹកកកកាលពី ១៦,០០០ ឆ្នាំមុន។
យោងតាមប្រភពព័ត៌មាន Newsweek ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ថា ក្នុងអំឡុងពេលស្រាវជ្រាវនៃការជីកកកាយនៅទីក្រុង Engen ស្រុក Konstanz ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ក្រុមវេជ្ជបណ្ឌិត Yvonne Tafelmaier នៅសាកលវិទ្យាល័យ Tübingen បានរកឃើញច្រកចូលរូងភ្នំមួយដែលធ្លាប់មានមនុស្សរស់នៅក្នុងសម័យ Magdalenian ប្រហែល ១៤,០០០ – ១៦,០០០ ឆ្នាំមុន។ ថ្វីត្បិតតែល្អាងនេះត្រូវបានអ្នកបុរាណវិទូស្គាល់ជាយូរមកហើយក៏ដោយ ក៏ពួកគេទើបតែបានរកឃើញច្រកចូលរូងភ្នំទឹកកកថ្មីៗនេះទេ។Archaeologists uncover the original entrance to an ice age cave in Germany.  Photo: Simon Werner

ក្រុមវេជ្ជបណ្ឌិត Yvonne Tafelmaier បាននិយាយថា ការរកឃើញបែបនេះគឺកម្រមានណាស់នៅក្នុងការស្រាវជ្រាវ Paleolithic ដែលផ្តល់ឱកាសដើម្បីឆ្លើយសំណួរសំខាន់ៗអំពីអាកប្បកិរិយាអ្នកប្រមាញ់ទឹកកកនាសម័យនោះ។ នៅខែមេសាឆ្នាំនេះ ក្រុមអ្នកវិទ្យាសាស្ត្របានបន្តសិក្សារូងភ្នំ ដោយពួកគេបានកំណត់ទីតាំងនៃរន្ធ ២០ ម៉ែត្រនឹងប្រើការវិភាគរូបភាព។ បន្ទាប់មកនៅថ្ងៃទី២ ខែសីហា ពួកគេបានជីកកកាយផ្លូវចូលក្នុងរូងភ្នំទឹកកកដ៏កម្រនេះ ទោះជាយ៉ាងណាក៏ដោយ ច្រកចូលត្រូវបានរារាំងទាំងស្រុងដោយដីល្បាប់។Germany discovers an Ice Age Cave Entrance that has been unoccupied for  16,000 years

Tafelmaier បាននិយាយថា ខណៈពេលកំពុងជីកកកាយតំបន់នោះ ក្រុមក៏បានរកឃើញឧបករណ៍ថ្ម និងឆ្អឹងសត្វពីសម័យទឹកកកផងដែរ ហើយពួកយើងនឹងបន្តធ្វើកំណាយនៅកន្លែងនោះនៅឆ្នាំក្រោយ។
ច្រកចូលរូងភ្នំបុរាណគឺជាសំណល់មួយនៃយុគសម័យទឹកកកដែលក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញនាពេលថ្មីៗនេះ។ កាលពីខែកក្កដា បំណែកភ្លុកដំរីដែលបានចម្លាក់កាលពី ៣៥,០០០ ឆ្នាំមុន ក្នុងសម័យទឹកកក ក៏ត្រូវបានគេរកឃើញនៅរូងភ្នំ Hohle Fels ក្នុងទីក្រុង Schelklingen ប្រទេសអាល្លឺម៉ង់ផងដែរ៕Behold the Beauty of Disappearing Glacier Ice Caves on Mt. Hood | Smart  News| Smithsonian Magazine ប្រភព៖vnexpress