មហាជនបានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងនៅពេលប្រទេសកម្ពុជាកាន់តែស្មើមុខស្មើមាត់ជាមួយប្រទេសដទៃនៅក្នុងកម្មវិធីជាបន្តបន្ទាប់។ ជាក់ស្តែងនៅក្នុងកម្មវិធី ប្រគល់ពានរង្វាន់ ASEAN International Film Festival Awards 2023ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីក៏មានវត្តមានសិល្បករកម្ពុជានៅពិធីនេះរួមជាមួយតារាកូរ៉េល្បីឈ្មោះ Rain ផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXtVZajmtBvJP_d2R1pCpHd-uqsEH0i59Ap0d1xszp5SEHvfWrqC3rdUc69wu9nONaXGTyx3ltd1twQCo9xeBCyJ83QiON2a7wB9boUH1fvRI2JzwrQ_yPAucLd79ZJA2RiRl5If8-utbPw0sg9FxKj35sDuqws3I1HsrBtlpDCoFQVFugOcysFqabpbs/s1052/%E1%9F%A3.PNGកម្មវិធីខាងលើនេះបានប្រព្រឹត្តទៅកាលពីរាត្រីថ្ងៃទី៤ សីហា លើទឹកដី ម៉ាឡេស៊ី ដែលប្រមូលផ្តុំដោយសិល្បករ សិល្បការិនីជាច្រើនរូបចូលរួមមកពីប្រទេសផ្សេងៗគ្នា។ សម្រាប់ខាងកម្ពុជាវិញក៏មិនអន់នោះទេដោយកញ្ញា រ៉េត សារីតា បានធ្វើជាពិធីការិនីប្រកាសពានរង្វាន់នៅក្នុងកម្មវិធីជាមួយពិធិករមកពីប្រទេស វៀតណាម។ ការបង្ហាញវត្តមានរបស់ រ៉េត សារីតា ពិតជាមិនធ្វើឱ្យហ្វេនៗខកចិត្តនោះទេ នាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតជាមួយសំលៀកបំពាក់ខ្មែរ អមជាមួយការប្រកាសឈ្មោះប្រទេសដែលឈ្នះពានរង្វាន់យ៉ាងជឿជាក់នៃការនិយាយជាភាសាអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46XA0qgeOcxlX6KLtOlW0wfLObgW8LE180M6PxqfXwnj4JS6z0vT2Xn47CO58VBCIwI6HC-7tIN8vHjg7LoWfflysjA_U50litg5WK-qA3DOeLd5P58-3E_9QjMIxUylS4OoaIrHzlp8lJKU2v4qH84U0QShVqUioCApe141FsZNkSUd5VNO2TSFCAAg/s2048/364743452_10231627468129018_705886298705838146_n.jpg

លើសពីនេះទៅទៀត មិនត្រឹមតែកញ្ញា រ៉េត សារីតា ប៉ុណ្ណោះទេដែលមានវត្តមានធ្វើជាពិធីការិនី នៅក្នុងកម្មវិធី ASEAN International Film Festival Awards 2023 កញ្ញា មាន សូនីតា និងលោក ហ៊ុយ យ៉ាឡេង ក៏មានវត្តមានដើរលើកម្រាលព្រំក្រហមនេះដូចគ្នាដោយប្រទេសកម្ពុជាបានឈ្នះពានរង្វាន់ Special Jury Award (ពានរង្វាន់ពិសេសរបស់មេប្រយោគ) តាមរយៈខ្សែភាពយន្តដ៏ល្បីគឺរឿង «ដើម្បីកូន» ឬ Father ដែលមានលោក ហ៊ុយ យ៉ាឡេង ជាតួសម្តែងនិងជាផលិតករ និងកញ្ញា មាន សូនីតា ជាតួសំខាន់ក្នុងរឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbaUd8N9ldlzzEoPVH0nEiJOELjrAE2dYEL28PN_wbgd0-j456dTw38mvDpwENY0qeWdZuaimQLhAiCP-3g0qWtvZNJ5a-6WQslGEEv-65oGLvgxqugS7Tl5nelh-UR85M8EZVjH00Kud4_Dr7USOPlxbvYB_tQDThRPkoq0bIMZB5ZJye8k_oq1U7Wo/s1080/363368485_863322538570907_5576756068745814667_n.jpg
ជាមួយអារម្មណ៍រំភើបរីករាយនៃការឈ្នះពានរង្វាន់នោះ តាមរយៈបណ្តាញសង្គមរបស់លោក ហ៊ុយ យ៉ាឡេង បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ម៉ែអើយទីបំផុតខ្ញុំបានពានអន្តរជាតិមួយជូនជាតិហើយ។ អរគុណប្រទេសកម្ពុជាអរគុណបងប្អូនដែលជួយគាំទ្រខ្ញុំកន្លងមកអរគុណក្រុមការងារពេលនេះរឿង ដើម្បីកូន ទទួលបានពាន special jury award 2023»។

ការទទួលពានរង្វាន់ខាងលើនេះបណ្តាអ្នកគាំទ្រចូលរួមអបអរសាទរជាច្រើន ក្នុងនោះប្រធាននាយកដ្ឋានភាពយន្ត ក៏សម្តែងក្តីត្រេកអរដូចគ្នាដែលកម្ពុជាទទួលបានពានរង្វាន់តាមរយៈស្នាដៃលោក ហ៊ុយ យ៉ាឡេង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxExY5hfKv867QNmKtLK_zCBt91VoGovLNE4DHQspmLhcQLtBB_-KwGuB9cPUBODOuKR8L-NBWYGx9H1KNpzzPN7btHvWkyA9ilUkKWBGEi3K-A6WYyUGRmJngYlD1pea5eslliiiJgP0xbxpN6P-mnhQEhfGlMDnuMw-uUfk7_6qS426WTuKXM68_RU/s1516/365188306_668431828649963_3351851856556142264_n.jpg