ប្រទេសចិន៖ មនុស្សយន្ត QIBBOT របស់ប្រទេសចិន អាចបញ្ជាពីចម្ងាយដោយប្រើពេលត្រឹមតែ ១២ មិល្លីវិនាទី តិចជាង ១/១៥ នៃមួយប៉ព្រិចភ្នែក។
យោងតាមប្រភពព័ត៌មាន SCMP ដែលបានរាយការណ៍កាលពីថ្ងៃទី ៣ ខែសីហាថា ក្រុមហ៊ុន Qibo Robot Company នៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិន បានបង្កើត QIBBOT ដែលជាមនុស្សយន្តដៃម្ខាងបញ្ជាពីចម្ងាយ នឹងត្រូវបានរចនាឡើងដើម្បី ប្រកួតកីឡា ប្រតិបត្តិការយោធា រួមជាមួយការប្រយុទ្ធនឹងឧក្រិដ្ឋកម្មផ្សេងៗជាដើម។ ប្រតិបត្តិករ Qibbot អាចឈរនៅជិត និងគ្រប់គ្រងសកម្មភាពរបស់វា ដូចជាគ្រូបង្ហាត់នៅក្រៅសង្វៀន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ មនុស្សយន្ត QIBBOT មិនអាចមានសមត្ថភាពប្រើប្រាស់ល្បឿនផ្ទាល់ខ្លួនរបស់ពួកគេទេ មានន័យថា ទាល់តែមានមនុស្សបញ្ជាទើបវាអាចដំណើរការបាន។
យោងតាមលោក Geng Tao ស្ថាបនិក Qibo Robot បាននិយាយថា ជាទូទៅជាង ៩៥% នៃមនុស្សយន្តដែលគ្រប់គ្រងពីចម្ងាយរបស់ពិភពលោកត្រូវបានរចនាឡើងសម្រាប់ការងារដែលមានល្បឿនទាប ឬមធ្យម ដោយមានរយៈពេលក្នុងការឆ្លើយតបជារឿយៗលើសពី ១០០ មីលីវិនាទី។ ដូច្នេះ QIBBOT គឺជាមនុស្សយន្តគ្រប់គ្រងពីចម្ងាយដំបូងបង្អស់របស់ពិភពលោកដែលមានល្បឿនលឿនបំផុត ដោយប្រើរយៈពេលត្រឹមតែ ១២ មិល្លីវិនាទីប៉ុណ្ណោះ។
នៅលើពិភពលោកមានតែមនុស្សយន្តមួយចំនួនប៉ុណ្ណោះដែលសម្រេចបាននូវការបញ្ជាពីចម្ងាយយ៉ាងរហ័សជាមួយនឹងល្បឿនរបស់វា ប៉ុន្តែពួកវាមានទំហំតូច ហើយឧបករណ៍បញ្ជាពីចម្ងាយគឺស្មុគស្មាញណាស់។ ទន្ទឹមនឹងនេះមនុស្ស QIBBOT មានកម្ពស់រហូតដល់ ១.៩m ជាមួយនឹងដៃប្រវែង ១.៥m ហើយកំណែប្រដាប់អាវុធមួយក៏មានទម្ងន់ដល់ទៅ ១៤០ គីឡូក្រាមផងដែរ។
គម្រោងមនុស្ស QIBBOT បានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៩ ហើយក្រុមអ្នកជំនាញបានចំណាយពេល ៣ ឆ្នាំដើម្បីបង្កើតគំរូជំនាន់ទីមួយ។ បន្ទាប់មក ពួកគេបានក៏បានចំណាយពេលមួយឆ្នាំបន្ថែមទៀតនៃការកែតម្រូវមុនពេលបើកដំណើរការ QIBBOT ជាផ្លូវការនៅចុងឆ្នាំនេះ ជាមួយនឹងដៃពីរ ដែលនីមួយៗមានសន្លាក់កាន់តែច្រើន និងចលនាកាន់តែរលូន។ ពួកគេជឿថាមនុស្សយន្តដែលបញ្ជាពីចម្ងាយដែលមានចលនាលឿននេះ មានសក្តានុពលសម្រាប់ប្រើប្រាស់ក្នុងស្ថានភាពអាសន្ន និងគ្រោះថ្នាក់ជាច្រើនដូចជាការប្រយុទ្ធនឹងឧក្រិដ្ឋកម្ម ប្រតិបត្តិការយោធា ហើយអាចបង្កើនប្រសិទ្ធភាពផលិតកម្មយ៉ាងខ្លាំង៕ប្រភព៖vnexpress










