ប្រទេសសិង្ហបុរី បានវ៉ាដាច់ប្រទេសជប៉ុន ដោយឡើងមកឈរនៅលើកំពូលតារាង នៃចំណាត់ថ្នាក់លិខិតឆ្លងដែនមានឥទ្ធពលបំផុតលើពិភពលោក។
លិខិតឆ្លងដែនរបស់ប្រទេសសិង្ហបុរី អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៩២ប្រទេស នៅលើពិភពលោក ដោយមិនត្រូវការទិដ្ឋាការឡើយ។
ខណៈកាលពីឆ្នាំទៅជប៉ុនឈរលេខ១ ដោយអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន១៩៣ ដោយមិនត្រូវការទិដ្ឋាការ ក៏ប៉ុន្តែដោយសារតែវិបត្តិនយោបាយ បានធ្វើឱ្យប្រទេសមួយចំនួន ត្រូវការឱ្យប្រជាជនជប៉ុនស្នើសុំទិដ្ឋាការជាមុនសិន ទើបអាចទីកម្សាន្តនៅប្រទេសពួកគេបាន។
ដោយឡែកកាលដែលសិង្ហបុរីឡើងមកឈរលេខមួយនេះ ក៏ដោយសារតែប្រជាជនសិង្ហបុរី ទទួលបានការវាយតម្លៃខ្ពស់ ទៅលើអត្តចរិក និងមានក្រមសិលធម៌ល្អ អ្វីដែលពិសេសនោះគឺសឹងតែមិនប្រព្រឹត្តិតខុសច្បាប់នៅក្នុងប្រទេសដែលពួកគេបានទៅទស្សនាថែមទៀត។
ដោយឡែកសម្រាប់លិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាវិញ ស្ថិតនៅលេខ៨៨ ដោយអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន៥៥ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ៕
ប្រភព៖Forbes










