មិនថាការសិក្សា ឬការងារឡើយ អ្វីៗទាំងនេះអាចបង្កើតភាពតានតឹងបាន ដែលធ្វើឱ្យយើងមានអារម្មណ៍អស់កម្លាំងបន្តិចម្តងៗដោយមិនដឹងខ្លួន ។ ដូច្នេះហើយ ប្រសិនបើរោគសញ្ញាទាំងនេះកើតឡើង វិធីល្អបំផុតគឺរកពេលវេលាសម្រាប់ខ្លួនឯង ចាកចេញពីការងារមួយរយៈ ចេញទៅក្រៅ និងមានពេលសម្រាប់ខ្លួនឯងឱ្យបានច្រើន។ ប្រសិនបើ ដោះស្រាយវាដោយខ្លួនឯងបែបនេះមិនបាន អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ ដូចនេះរោគសញ្ញាគ្រោះថ្នាក់ទាំងនោះមានដូចជា៖
១.កង្វះការផ្តោតអារម្មណ៍៖ នៅពេលដែលសិក្សា ឬ ធ្វើការ អ្នកមានអារម្មណ៍ថាធុញ ឬគិតអីមិនចេញ រោគសញ្ញានេះច្រើនតែកើតចេញពីការសម្រាកមិនគ្រប់គ្រាន់ ការថប់បារម្ភអំពីការងារដែលមានបញ្ហា នឹងធ្វើឱ្យគុណភាពនៃទិន្នផលថយចុះ។
២.ពិបាកគេង៖ ងងុយគេង ភ្ញាក់ពីគេងពាក់កណ្តាលយប់ ឬពិបាកគេងទោះជាខំប្រឹងយ៉ាងណាក៏គេងមិនលក់ដែរ រោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់សុខភាព ផ្លូវកាយ និងផ្លូវចិត្ត ដែលភាគច្រើនមកពីភាពតានតឹង និងការថប់បារម្ភ។:max_bytes(150000):strip_icc()/pexels-cottonbro-studio-6944005-558eca30acc54908a63da022233a1500.jpg)
៣.បរិភោគខុសធម្មតា៖ ការញ៉ាំច្រើនជាងធម្មតា ឬញ៉ាំតិចជាងធម្មតា គឺជាសញ្ញានៃភាពតានតឹងដែលប្រាប់យើងឱ្យសម្រាកពីសកម្មភាពដែលធ្វើឱ្យយើងស្ត្រេស។ ហើយអ្វីដែលកើតឡើងជាញឹកញាប់ ជារឿយៗមិនបរិភោគអាហារសំខាន់ ប៉ុន្តែបែរជាញ៉ាំអាហារសម្រន់ជំនួសវិញ នេះក៏ជាសញ្ញាមួយដែលយើងគួរសម្រាកផងដែរ។
៤.អស់កម្លាំងខុសធម្មតា៖ អស់កម្លាំងមិនចង់ក្រោកទៅរៀន ឬទៅធ្វើការ មិនចង់ចេញទៅក្រៅជួបមនុស្ស មិនចង់ធ្វើអ្វីដែលមិនចូលចិត្ត ទាំងនេះក៏ជារោគសញ្ញាដែលភាគច្រើនកើតចេញពីការធុញទ្រាន់។
៥.ឈឺគ្រប់ពេល៖ មានអារម្មណ៍ថាឈឺក្បាល ឈឺពោះ វិលមុខ និងមិនស្រួលគ្រប់ពេល រោគសញ្ញាទាំងនេះគឺមកពីភាពតានតឹង ការថប់បារម្ភ ការសម្រាកមិនគ្រប់គ្រាន់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់យើង។
៦.មិនសូវសប្បាយរីករាយដូចមុន៖ ពីមនុស្សដែលចូលចិត្តលេងសើចច្រើន ក្លាយជាអ្នកស្ងៀមស្ងាត់មិនសូវមាត់ក អាចជារោគសញ្ញានៃភាពអស់សង្ឃឹម ឬការធ្លាក់ទឹកចិត្ត ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ អ្នកគួរតែសម្រាក ឬពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីព្យាបាលបន្ថែម៕ ប្រភព៖sanook










