ក្នុងជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត នាពេលកន្លងមកនេះលោកបាននិយាយថានៅពេលប៉ះដៃគូប្រកួតប្រជែងជាជើងខ្លាំងលើវិស័យរ៉េប និងដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួនគឺចាត់ទុកគូប្រជែងជើងខ្លាំងរូបនោះជាមិត្ត៨០%ហើយ២០%ជាសត្រូវប៉ុណ្ណោះ។May be an image of 1 person

ដ្បិតជាតារាចម្រៀងឯករាជ្យមិនពឹងផលិតកម្មជ្រកកោនដូចមុនតែតារាចម្រៀង ជី ដេវីត នៅតែឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈជាតារាជើងខ្លាំងមួយរូបនៅកម្ពុជាដែលអាចបញ្ជាក់បានថា ភាពល្បីល្បាញរបស់គេដល់សព្វថ្ងៃនេះគឺដោយសារតែសមត្ថភាពរបស់ខ្លួនពិតប្រាកដ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងក្លានោះ ជី ដេវីត ក៏រងនូវការរិះគន់ ព័ត៌មានអាស្រូវជាច្រើននៅលើវិថីនេះដូចគ្នា។

នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា តារាចម្រៀងមានច្រើននៅក្នុងប្រទេសកម្ពុជាដែលទាមទារឱ្យពួកគេត្រូវមានអ្វីដែលថ្មី ខ្លាំង និងល្អ សម្រាប់អ្នកគាំទ្ររបស់ខ្លួនមិនដូច្នេះទេពិបាកនឹងរក្សាលំនឹងលើអាជីពនេះណាស់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត កាលពីកន្លងមកថ្មីៗនេះ ជី ដេវីត បានផ្តល់ចម្លើយយ៉ាងល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនជុំវិញរក្សាប្រជាប្រិយភាពពេលប៉ះជើងខ្លាំងក្នុងវិស័យរ៉េបផងដែរ។May be an image of 6 people and bangs

ជី ដេវីត ថាខ្លួនមិនផ្តោតលើការប្រកួតប្រជែងទាំងស្រុងនោះទេ ពោលមិនចាត់ទុកជាសត្រូវ១០០%ឡើយព្រោះពេលណាឱ្យនាមគេជាសត្រូវ១០០%ពេលមានឱកាសសម្លាប់គេចោលមិនខានដែលមានន័យថាបំបាក់ប្រជាប្រិយភាពតែម្តង។ ប៉ុន្តែមិនដូច្នេះទេ នៅពេលប៉ះជើងខ្លាំងលោកចាត់ទុកគេជាសត្រូវ២០% ប៉ុណ្ណោះ ហើយមិត្តភក្តិ៨០% ដោយផ្នែកលើទសពិធរាជធម៌ តែលោកមិនប្រាកដទេថាខ្លួនមិនសម្លាប់គេ តែគេអាចសម្លាប់វិញឬអត់គឺអាស្រ័យលើពេលវេលាជាក់ស្តែង។

ម្ចាស់បទ «មហានគរ» រូបនេះបន្តថា ចំណុចមួយទៀតបើចាត់ទុកគេជាមិត្តភក្តិទោះមិត្តភក្តិនោះក្បត់យើងយ៉ាងណាតែក៏មិនដល់ថ្នាក់សម្លាប់ដែរ យ៉ាងច្រើនអាចថាធ្វើជាមនុស្សមិនស្គាល់គ្នា តែបើជាសត្រូវនោះពេលមានឱកាសពិតជាសម្លាប់មិនខាន។ ជាមួយគ្នានេះដែរ ជី ដេវីត ក៏បានលើកឡើងថាកុំមើលគេក្នុងផ្លូវអវិជ្ជមានច្រើនពេកព្រោះកាលណាយើងគិតបែបនេះច្បាស់ជាលទ្ធផលបែបនោះ ប៉ុន្តែប្រសិនជាគិតភាពវិជ្ជមានប្រាកដជាចេញផ្លូវល្អមិនខាន។May be a black-and-white image of 1 person and crowd

ក្រោយពីស្តាប់ការរៀបរាប់របស់ តារាចម្រៀង ជី ដេវីត រួចហើយអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយនេះដែលអាយដលរបស់ពួកគេតែងតែមានភាពវិជ្ជមានក្នុងចិត្តជានិច្ចបើទោះជាប្រឈមបញ្ហាច្រើនក៏ដោយនៅលើវិថីសិល្បៈនេះ៕