ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបានម្ចាស់ក្លិបបឹងកេត លោកស្រី ពុធ ធីតា បញ្ជាក់ថា សៀង ចន្ធា ពុំបានមក Pre-season នៅថៃទេ ព្រោះកីឡាកររូបនេះនឹងផ្លាស់ទៅលីគកាតា ក្រោមលក្ខខណ្ឌខ្ចីជើង។

សៀង ចន្ធា នឹងចេញដំណើរនៅថ្ងៃទី២២ ខែកក្កដា ដេីម្បីឱ្យទាន់ដំណេីរ Pre-season របស់ក្លិបថ្មីនៅកាតារដែលត្រូវចេញទៅ Pre-Season នៅអឺរ៉ុប។

បើតាមលោកស្រី ពុធ ធីតា បញ្ជាក់ថា នៅក្នុងលក្ខខណ្ឌខ្ចីជើងនេះ ទំនងប្រហែលជាខ្ចីត្រឹម១រដូវកាលសិន ពោលចាប់ពីខែកក្កដា ឆ្នាំនេះ​ ដល់ខែកក្កដាឆ្នាំក្រោយ។

ជុំវិញក្លិបថ្មីរបស់សៀង ចន្ធានេះ លោកស្រីពុធ ធីតា មិនទាន់បានបញ្ជាក់ថាក្លិបឈ្មោះអ្វីនោះទេ ដោយរងចាំការប្រកាសជាផ្លូវការជាមុនសិន៕