ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងមក លោក Anon Nampha ជាសកម្មជននយោបាយប្រចាំប្រទេសថៃ បានបង្ហោះសារនៅក្នុងហ្វេសប៊ុកថា នឹងរៀបចំក្បួនមួយដើម្បីយកលិខិតលាលែងពីតំណែងទៅដាក់ជូនសមាជិកព្រឹទ្ធសភាដល់កន្លែងតែម្តង ខណៈពួកគេមិនធ្វើតាមតួនាទី ដូច្នេះ ត្រូវតែចុះចេញពីតំណែង ។ បន្ទាប់មក នៅរសៀលថ្ងៃទី១៦ ខែកក្កដា នៅទីលានអនុស្សាវរីយ៍ប្រជាធិបតេយ្យ (Democracy Monument) ស្ថិតនៅផ្លូវរ៉ាជដាំណឺនក្លាង ទីក្រុងបាងកក លោក Anon Nampha និងក្រុមបាតុ.ក.របានប្រមូលផ្តុំគ្នាជាបណ្តើរៗមករៀបចំក្បួនដង្ហែរតាមរថយន្ត ដើម្បីយកលិខិតលាលែងពីតំណែងទៅដាក់ជូនព្រឹទ្ធសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuHaiNZnJLG5eb5eQhWM__Pd81Ejl60lUeXgTG2I__v55IYjsVZ_QZVoOlWEEB8hiBxLctLR3PGS_VFTD3DkEVZbqA4C-Qd4mxlLGG0JYTKaGb7Eq_e51a-v5lwvX5TMp6tNXlxv1Q1LAEEX5fOzuanX9wtAQ6xC-xiiM_X_Lp2kIp7Y3CcOLce-tly64/s930/photo_2023-07-17_14-39-42.jpg

លោកវរសេនីយ៍ឯក Thosaphol Ampaiphiphatkul ដែលបានមកថែទាំសណ្តាប់ធ្នាប់នៅកន្លែងប្រមូលផ្តុំក្រុមបាតុ.ករ និយាយថា ក្រុមបាតុ.ករបានសុំអនុញ្ញាតប្រើប្រាស់ទីធ្លាប្រមូលផ្តុំគ្នាតវ៉ារួចហើយ ។ ដូច្នេះ កងកម្លាំងប៉ូលិសមិនបានរៀបចំកម្លាំងអ្វីពិសេសទេ គ្រាន់តែមានតួនាទីមើលថែសណ្តាប់ធ្នាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើចរាចរណ៍របស់ក្រុមបាតុ.ក.រ រួមទាំងបែងចែកផ្លូវធ្វើចរាចរណ៍សម្រាប់ពលរដ្ឋទូទៅ និងក្រុមបាតុ.ករ ។ យើងបានជំរុញឱ្យក្រុមបាតុ.ករធ្វើសកម្មភាពក្នុងក្របខ័ណ្ឌច្បាប់ និងដោយសន្តិវិធី ហើយកុំប្រព្រឹត្តអ្វីលើសពីនេះ គឺពួកគេត្រូវប្រមូលផ្តុំគ្នាតាមសិទ្ធិសេរីភាពស្របតាមរដ្ឋធម្មនុញ្ញ ។Bangkok (Thailand), 16/07/2023.- Supporters of prime ministerial candidate Pita Limjaroenrat hold placards against Thai senators as they ride on a pickup truck during a car mob rally in Bangkok, Thailand, 16 July 2023. Hundreds of protesters on their vehicles blared horns in a car mob convoy calling for the resignation of senators who voted against or abstained resulting in the failure of elections front-runner Pita Limjaroenrat to secure a crucial vote to become Thailand's next prime minister at a joint session of the House of Representatives and Senate on 13 July. A majority of senators opposed voting for him. (Elecciones, Protestas, Tailandia) EFE/EPA/RUNGROJ YONGRIT

លោក Anon Nampha សកម្មជននយោបាយបានផ្តល់សម្ភាសន៍មកកាន់សារព័ត៌មានថា យើងបានហែរក្បួនទៅកាន់ស្នាក់ការកងទ័ពជើងគោក កងទ័ពជើងទឹក អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្រុងបាងកក ។ ចំពោះគោលបំណងសំខាន់ គឺយើងបានដាក់សំណើអំពាវនាវឱ្យសមាជិកព្រឹទ្ធសភា ដែលមិនបានចូលរួមប្រជុំនៅថ្ងៃទី១៣ ខែកក្កដា កន្លងមក ដើម្បីឱ្យពួកគេប្តូរចិត្ត ព្រោះការមិនចូលរួមប្រជុំរបស់ពួកគេនាថ្ងៃនោះ គឺមានគោលបំណងឱ្យចំនួនសមាជិកព្រឹទ្ធសភាធ្លាក់ចុះ ហើយធ្វើឱ្យសំឡេងគាំទ្រលោក ភីតា មិនស្មើដល់៣៧៥ពិន្ទុ ។

លោកបន្តថា ពួកគេក៏បានស្នើសុំឱ្យសមាជិកព្រឹទ្ធសភានៅសេសសល់ ត្រូវគោរពតាមសំឡេងភាគច្រើនរបស់ពលរដ្ឋ ដែលបានបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។ ពួកគេសង្ឃឹមថា ការតវ៉ានេះបានជួយជំរុញទឹកចិត្តដល់សមាជិកព្រឹទ្ធសភា និងសមាជិកសភា ដែលមិនបោះឆ្នោតគាំទ្រអ្នកណាម្នាក់ឱ្យធ្វើជានាយករដ្ឋមន្ត្រី ។ លើសពីនេះ ការតវ៉ានេះ ក៏ជាចំណុចចាប់ផ្តើមនៃការបង្ហាញពីអំណាចពលរដ្ឋផងដែរ ព្រោះពេលនេះ ពលរដ្ឋត្រូវបានគេប្លន់យកសំឡេងឆ្នោត ដោយសារសមាជិករដ្ឋសភាមិនបានគាំទ្រតាមសំឡេងភាគច្រើនរបស់ពលរដ្ឋ ។ ដូច្នេះ ចង់ឱ្យពលរដ្ឋទាំងអស់នៅទូទាំងប្រទេសក្រោកឈរឡើង និងតស៊ូ ។Thai election winner vows to withdraw from PM race if defeated in upcoming  vote - EFE Noticias

លោក Anon Nampha បញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បេក្ខជនដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រី គឺលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ហើយគណបក្សភឿថៃ ក៏បានគាំទ្រលោកដែរ ។ គណបក្សរួមគ្នាទាំង៨ ត្រូវសហការគ្នាឱ្យស្អិតរមួតនៅពេលចេញលទ្ធផលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី លើកទី២ ហើយលោកនៅតែគិតថា អ្នកគាំទ្រគណបក្សកាវក្លៃ និងភឿថៃ មិនព្រមជាដាច់ខាត ។

ចំណែកការដាក់ឈ្មោះលោក Prawit Wongsuwan មេដឹកនាំគណបក្សផ្លាំងប្រាឆារ៉ាត់ ឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ លោក Anon Nampha គិតថា អាចដាក់ឈ្មោះលោក Prawit ធ្វើជានាយករដ្ឋមន្ត្រីបាន ប៉ុន្តែមិនអាចទៅរួចទេ ឬអាចទៅរួច ដោយសារសមាជិកព្រឹទ្ធសភាបោះឆ្នោតឱ្យ ។ ទោះយ៉ាងណា រដ្ឋាភិបាលដែលទទួលបានសំឡេងឆ្នោតតិចមិនអាចដឹកនាំប្រទេសជាតិបានទេ ហើយមនុស្សទូទៅក៏មិនព្រមដែរ ។Statement of 4 items “Mob 16 July”, advocating for a far-reaching move, senators resigned before

លោក Anon Nampha អះអាងថា ការធ្វើបាតុ.កម្មលើកនេះ គឺជាការលើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភាដែលមិនបញ្ចេញសំឡេង ហើយលោកជឿថា បើពលរដ្ឋបញ្ចេញមតិគាំទ្រច្រើន វានឹងធ្វើឱ្យសមាជិកព្រឹទ្ធសភាទាំងនេះប្តូរចិត្ត ។ លោកបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកក្កដា នឹងមានការប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មជាទ្រង់ទ្រាយធំ ។ នៅម៉ោង២សៀលថ្ងៃទី១៦ ខែកក្កដា ក្បួនបាតុ.កម្មក៏បានចាប់ផ្តើមធ្វើដំណើរចាកចេញពីទីលានអនុស្សាវរីយ៍ប្រជាធិបតេយ្យទៅកាន់ចំណុចផ្សេងៗ ៕ ប្រភព ៖ daily news