កោះប៉ោមានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា មានចម្ងាយជិត២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ។កោះប៉ោមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង – Popular Magazine

កោះនេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញនៅទឹកដីខេត្តកោះកុង ដែលមានដើមឈើធំៗរួមទាំងទេសភាពទឹកសមុទ្រ និង ដែនកោះជាច្រើនទៀតបង្កើតបាជាផ្ផ្ទាំងទស្សនីយភាពដ៏គួរឱ្យគយគន់។

ជាពិសេសភ្ញៀវទេសចរណ៍អាចជួលទូកទេសចរណ៍ ពីបងប្អូនប្រជានេសាទ ធ្វើដំណើរពីទីកោះមួយទៅកាន់កន្លែងកោះមួយទៀត បានយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ ក៏អាចបោះតង់ ដើរកម្សាន្ត លើឆ្នេរខ្សាច់ ងូតទឹកសមុទ្រ ស្ទូចត្រី ទស្សនាជីវៈចម្រុះ ជួបជុំបរិភោគ អាហារសមុទ្រ ដ៏ឈ្ងុញឆ្ងាញ់បានថែមទៀតផងដែរ។

អ្វីដែលគួរឱ្យកំណត់សម្គាល់នោះ គឺថានៅលើទឹកដីកោះប៉ោនេះភ្ញៀវទេសចរ គួរណាស់មកកម្សាន្តនៅរដូវរដូវប្រាំង ពីព្រោះថារដូវវស្សាទឹកហូរ ខ្លាំងអាចបង្កបញ្ហាប្រឈមកើតឡើងបានយ៉ាងឆាប់រហ័ស៕