រាជធានីបាងកក៖ នៅសល់ត្រឹមតែ រយៈពេល១ថ្ងៃប៉ុណ្ណោះ សភាទាំង២របស់ប្រទេសថៃ នឹងបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មី ប៉ុន្ដែឥឡូវនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោត (ហៅកាត់ EC ) នៅក្នុងប្រទេសអាស៊ានមួយនេះ បានបញ្ជូនសំណុំរឿងរបស់ប្រធានគណបក្សប្រឆាំងឈ្នះឆ្នោត ដែលកំពុងតែឈរឈ្មោះ សម្រាប់តំណែងកំពូលមួយនេះ ទៅកាន់តុលាការធម្មនុញ្ញ។Thailand Courts

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃពុធ ទី១២ ខែកក្កដា ថា បើតាមបណ្ដាញផ្សព្វផ្សាយនានា បានរាយការណ៍ ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានស្នើឱ្យតុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ សម្រេច ថាតើករណីរបស់ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP ដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ គួរតែត្រូវដកសិទ្ធិរបស់គាត់ ចេញពីសភាដែរឬយ៉ាងណា។

ការបញ្ជូនសំណុំរឿង ប្រឆាំងនឹងលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ បានធ្វើឡើង នៅថ្ងៃពុធ ពោលគឺត្រឹមតែ១ថ្ងៃ នៅមុនពេលសមាជិកសភាទាំង២ គ្រោងនឹងបោះឆ្នោត ជ្រើសរើសពាណិជ្ជករ វ័យ៤២ឆ្នាំ រូបនេះ ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។Thai court to decide case seeking PM-hopeful Pita's disqualification |  Reuters

លោក ភីថា លីមចារឿនរ៉ាត បានទទួលការគាំទ្រ ពីសមាជិកសភា សរុប៣១២នាក់ មកពីគណបក្សសម្ពន្ធភាពចម្រុះរបស់គាត់ ចំនួន៨គណបក្ស ខណៈពួកគេកំពុងតែស្វះស្វែងរកសំឡេងបន្ថែម សម្រាប់ឲ្យគ្រប់ តាមច្បាប់កំណត់ ដោយមានសំឡេងភាគច្រើន យ៉ាងតិច៣៧៦ មកពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters និង បណ្ដាញផ្សព្វផ្សាយចំនួន៣ផ្សេងទៀតបានរាយការណ៍ អំពីសកម្មភាពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ។ ស្ថាប័នមួយនេះ កំពុងតែពិនិត្យមើល ថាតើ លោក ភីថា ដឹងខ្លួន ថា មិនសមនឹងចុះឈ្មោះ ជាបេក្ខជនតំណាងរាស្រ្ត ដោយសារតែភាពជាម្ចាស់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ត្រូវហាមឃាត់ ក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសថៃ ដែរឬយ៉ាងណា។King's sacking of consort highlights power of Thai monarchy | Thailand |  The Guardian

លោក ភីថា លីមចារឿនរ៉ាត ប្រធានគណបក្សឆ្ពោះទៅមុខ បានបកស្រាយ លើបញ្ហានេះ ដោយបានលើកហេតុផល ថា ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV ត្រូវបានផ្ទេរសិទ្ធិ តាំងពីពេលនោះមក ហើយក្រុមហ៊ុននេះ ក៏មិនមែនជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយសកម្មនោះដែរ។ លោក ភីថា អាចប្រឈមមុខនឹងការដកសិទ្ធិរបស់គាត់ ចេញពីសភា ហើយអាចនឹងជាប់ពន្ធនាគារ រហូតដល់រយៈពេល១០ឆ្នាំ និង ហាមឃាត់ ដល់ការធ្វើនយោបាយ រយៈពេល២០ឆ្នាំ ប្រសិនបើរកឃើញ ថា គាត់បានបំពានលើច្បាប់។

គណបក្សឆ្ពោះទៅមុខ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយបានចោទប្រកាន់ដល់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ថា EC បានប្រញាប់ប្រញាល់ បញ្ជូនសំណុំរឿងរបស់មេបក្សខ្លួន ទៅកាន់តុលាការធម្មនុញ្ញ។ សេចក្ដីថ្លែងការណ៍ដដែលនោះ បានសង្កត់ធ្ងន់ ថា លោក ភីថា គួរតែត្រូវបានផ្តល់ឱកាស នៅក្នុងការឆ្លើយតប និង បដិសេធ ប្រឆាំងនឹងវការចោទប្រកាន់ទាំងនេះ។

គណបក្សឆ្ពោះទៅមុខ និង គណបក្សប្រឆាំងដ៏ធំមួយផ្សេងទៀត គឺគណបក្សភឿថៃ បានធ្វើឲ្យគូប្រជែង ដែលចងសម្ពន្ធមិត្ត ជាមួយពួកយោធា រងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតសកលរបស់ប្រទេស នាថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៣។ សកម្មភាពទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ ថា នេះជាការបដិសេធទាំងស្រុង ប្រឆាំងនឹងរដ្ឋាភិបាល ដែលបានកាន់កាប់ប្រទេស អស់រយៈពេល៩ឆ្នាំ ក្រោមការដឹកនាំ ឬ គាំទ្រដោយពួកឧត្តមសេនីយ៍របស់ប្រទេសថៃ ចាប់តាំងពីការកើតមានអំពើរដ្ឋប្រហារយោធាមក។House Speaker places new parliament building under tight security | Thai  PBS World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English.

របៀបវារៈបង្កើតឡើង សម្រាប់ការប្រឆាំងរបស់គណបក្សនេះ រួមមាន ការកាត់បន្ថយតួនាទីនយោបាយរបស់ពួកយោធា ការមិនធ្វើផ្តាច់មុខ និង ការពិនិត្យឡើងវិញនូវច្បាប់ដ៏ចម្រូងចម្រាស ប្រឆាំងនឹងការប្រមាថរបបរាជានិយម ក៏ដូចជា ការប៉ះទង្គិចជាមួយផលប្រយោជន៍របស់កងទ័ពរបបរាជានិយម និង ឥស្សរជនផ្នែកជំនួញដ៏មានឥទ្ធិពលខាងនយោបាយ អស់រយៈពេលជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំលំដាប់លេខ២ នៅតំបន់អាស៊ីអាគ្នេយ៍ ឬ អាស៊ាន។

ក្រោយទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីពេលថ្មីៗនេះ លោក ភីថា បានប្រឈមមុខនឹងការតវ៉ាជាច្រើន មកពីគូប្រជែង ចំនួន៣ ដែលត្រូវគណៈកម្មាធិការរៀបចំការបោះឆ្នោត ច្រានចោល។ ដោយឡែក បណ្តឹងចំនួន៤ផ្សេងទៀត គឺប្រឆាំងនឹងគណបក្សរបស់គាត់ ក៏ត្រូវបានលុបចោល ផងដែរ៕