Home តារាជាតិ Emo លើកឡើងពី ទ្រី សក្កដា យ៉ាងគួរឱ្យភ្ញាក់ផ្អើលហើយសង្ស័.យថាមានការអូសទាញឬវិបត្តិផ្លូវចិត្ត

Emo លើកឡើងពី ទ្រី សក្កដា យ៉ាងគួរឱ្យភ្ញាក់ផ្អើលហើយសង្ស័.យថាមានការអូសទាញឬវិបត្តិផ្លូវចិត្ត

99
0

ទ្រី សក្កដា ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារ ម១(ព្រៃស)ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យអ្នកដទៃស្លា.ប់ និងរបួ.ស។ ហេតុការណ៍នេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈ Emo Composer ដែលជាមនុស្សរាប់អានគ្នាលើកឡើងថា សក្កដា កាលពីមុនមិនមែនជាមនុស្សបែបនេះនេះរួមទាំងមានការសង្ស័យថាមានការអូសទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvToBtkahRkgQENu5_yuRWq_45ksQQpTEYAicqTvj43KsYEsHqLkG4_ofxuesoNE7mRGVhe-h9-c4Dmj1kViTiiigOw_AzVCe15WKV1_yRuhE82R43RZHToCfOa9DPwXZlXB4KHZGOPFYNw4-dA670h6N20oYv4ox7hdCtSxVnnNIlzNnFwdbNoEAaMTY/s2048/image_2026-08-11_16-26-29.png

នៅយប់ថ្ងៃទី១០ ខែសីហា Emo Composer ស្រាប់តែបង្ហោះរូបភាពចាស់ៗជាមួយនឹង ទ្រីសក្កដា ព្រមទាំងអះអាងថាកាលពីមុនអ្នកនិពន្ធបទចម្រៀងរូបនេះពុំមែនជាមនុស្សបែបនេះឡើយ។ Emo បានរៀបរាប់ថា «សក្កដាអើយសក្កដា តាំងពីដើមមកសក្កដាមិនមែនជាមនុស្សបែបនេះទេ សក្កដា តែងតែជួយគ្នាចែករំលែកម្ហូបអាហារគ្នា ម្ហូបអាហារមួយចានក៏សក្កដាខលហៅទៅញុំាជុំគ្នាដែរ សក្កដា តែងតែជួយយកអាសាមនុស្សជុំវិញខ្លួន អាណិតអាសូរគេឯង មានបទចម្រៀងយើងធ្វើរួមគ្នា ហើយក៏មានបទចម្រៀងមួយបទដែលយើងបានច្រៀងរួមគ្នាក្នុងបទ ( ប៉ា) ក្រោយពេលប៉ារបស់គាត់បានស្លាប់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXBGFO7wVRu5FXjRNkn1TbrnHGFBUqYwbGtzIfSjR0rV3M_dtvH82lQKKclA0Iyk7DE26iPY5Zdi7eZ1qUr2WtnhkQ4dPLM-XAf1Zk6Rle47MsgmcoH5UYzkHUBngIyrkURuZcuKeEyShR9-h-bBlvF5m0kzQCK3zFueeQuBeZE4080zFWqAg7-Rq3ovs/s1280/image_2026-08-11_16-26-33.png
Emo លើកឡើងទៀតថា ទ្រី សក្កដា ជាមនុស្សដែលមានការប្រាស្រ័យទាក់ទងគ្នាល្អជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែមួយរយៈចុងក្រោយនេះអ្នកទាំងពីរមិនដែលទាក់ទងគ្នាសោះឡើយរហូតដល់លោកឃើញព័ត៌មានថា សក្កដា ប្រើប្រាស់សារធាតុញៀន ធ្វើឱ្យលោក ស្ទើរតែមិនជឿថាគ្រប់យ៉ាងមិត្តរបស់ខ្លួនទៅជាមនុស្សបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZyCQPx32cAQa-wiy7zSALH8Z34gBcBCcEt-ZSTQZahyphenhyphenZaY71iokGQLeVbBZTuqoO1e8c773Pie111TpHC2O1Kylo5cpjctkMNC9V0eDMn-0y83FFBVomVIt9xTJsVOKN5peoselcvXti6LLfWjwhXForl8e4LWuJ1PSSdEJnY-3UeyzE-zr_cfA25pU/s960/image_2026-08-11_16-26-29%20(3).png

ទន្ទឹមនឹងទង្វើល្អកន្លងមករបស់ ទ្រី សក្កដា Emo Composer បានបង្ហាញពីចម្ងល់របស់ខ្លួនដោយសង្ស័យថាគ្រប់យ៉ាងមកពីការអូសទាញនិងបញ្ហាប៉ះពាល់វិបត្តិផ្លូវចិត្ត។ ក្នុងនាមជាមិត្តភ័ក្ដិរបស់ សក្កដា ម្នាក់ដែលធ្លាប់បានរួមរស់ជាមួយ Emo បានសូមសំណូមពរដល់មហាជនទុកឱ្យផ្លូវច្បាប់ជាអ្នកដោះស្រាយជូនគ្រួសារជនរងគ្រោះទៅចុះ។ លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចណ៍មួយនេះធ្វើឱ្យបាត់បង់អាយុជីវិតដល់កុមារីម្នាក់ក្នុងពេលដែលកូនកំពុងតែពេញស្រលាញ់ត្រូវបាត់បង់ពីម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg2oChqcOCmtAhFLmzNxN7b1E5Zq00gSzs11Xu0GfKFoC4sSpaRwXZrdVhq7KkXefWqVet6Zm45f01R4clwvqQb5qotO-jf6z6NMKdSSMH0brv6Vh_JN9d6dVViRzETJepvCdIyQnYMhlSi54T7eb1gfCvDwkwjr7K5bgZw60WSgHLZ6_8RKQ4uFW2FMY/s960/image_2026-08-11_16-26-29%20(2).png

Emo ថែមទាំងសំណូមពរឱ្យមានការរឹតបណ្តឹងឱ្យកាន់តែខ្លាំងចំពោះជនណាដែលប្រើប្រាស់គ្រឿងញៀនឬគ្រឿងស្រវឹងហើយបំពានច្បាប់ចរាចរណ៍រហូតទៅឈានដល់ការប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ឯកជននិងអាយុជីវិតជនរងគ្រោះសូមឱ្យច្បាប់កុំមានការលើកលែងឱ្យ៕