ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? | CNN Business

នាថ្មីៗនេះ មានព័ត៌មានចរាមអារ៉ាមមួយចំនួនបានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។

batch_10-15-15plus-backs-fronអ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ sanook