មហាជនជ្រាបខ្លះៗមកហើយសំឡេងគាំទ្ររបស់ចំប៉ីខ្មៅស្នើឱ្យជំទាវ ចន ច័ន្ទលក្ខណា ហៅអ្នកហូបទុរេនដៀលអ្នកស្រែមកLive សូមទោសមានច្រើនយ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែត ខណៈប្រធានសមាគមសិល្បករកម្ពុជារក្សាភាពស្ងៀមស្ងាត់។ យ៉ាងណាមិញលោកជំទាវហ៊ុន ស៊ីណាត បានលូកដៃក្នុងរឿងនេះនិងផ្តាំទៅចំប៉ីខ្មៅថាបើចង់ហៅបុគ្គលនោះមកLive សូមទោសគឺខាងក្រសួងវប្បធម៌ខណៈអ្នកនាង ចន ច័ន្ទ គ្មានសិទ្ធិរឿងនេះទេ។ លោកជំទាវ បានផ្តាំទៀតថាការជ្រើសប្រធានសមាគមមានឈ្មោះ៤ទៅ៥នាក់ហើយមិនបាច់Present អ្នកណាទេ អ្នកណាថ្លៃថ្នូរគេបោះឆ្នោតឱ្យហើយ។May be an image of 1 person, flower and dais

នាពេលថ្មីៗនេះលោកជំទាវ ហ៊ុន ស៊ីណាត បានផ្តាំទៅលោក យិន ហេង ហៅចំប៉ីខ្មៅ ថា បើចង់ហៅបុគ្គលស៊ីទុរេនដៀលអ្នកស្រែមកLive សូមទោសជាសាធារណៈគឺមិនមែនជាតួនាទីអ្នកនាង ចន ច័ន្ទ ឡើងគឺបើចង់ស្នើគឺទៅខាងក្រសួងវប្បធម៌ជាអ្នកចាត់ចែងលើរឿងនេះទាំងក្នុងរឿងថតវីដេអូអាសភាសជាដើមគឺខាងក្រសួងវប្បធម៌ ហើយ ចន ច័ន្ទលក្ខណាមិនមានសិទ្ធិហៅបុគ្គលនោះមកLiveសូមទោសនោះទេ។ លោកជំទាវ បានសង្កត់ធ្ងន់ថា លោកជំទាវមិនបានកាន់ជើងអ្នកនាង ចន ច័ន្ទលក្ខណា ឡើយហើយកាលៈទេសៈកាលពីមុនជារឿងផ្សេង ហើយឥឡូវនេះគឺជារឿងផ្សេង។May be an image of 1 person and smiling

លោក ជំទាវ ហ៊ុន ស៊ីណាត ផ្តាំទៅ ចំប៉ីខ្មៅ ទៀតថាការជ្រើសប្រធានសមាគមសិល្បករកម្ពុជា គេមានឈ្មោះ៤ទៅ៥នាក់ដែរ អ្នកណាថ្លៃថ្នូរគេបោះឱ្យអ្នកនោះហើយ មិនចាំបាច់ប្រេសិនឈ្មោះអ្នកណាទេ។
ទន្ទឹមនឹងការផ្តាំផ្ញើរបស់លោកជំទាវ ហ៊ុន ស៊ីណាត នៅលើបណ្តាញសង្គម ចំប៉ីខ្មៅ វិញបានឆ្លើយតបនៅយប់ថ្ងៃទី១ ខែកក្កដា ថា « សូមគោរពអ្នកម្ដាយអ៊ំ ក្មួយសូមគោរពទទួលអនុសាសន៍ និងដំបូន្មានពីអ្នកម្ដាយអ៊ំ ចាប់ពីពេលនេះតទៅក្មួយបញ្ឍប់សកម្មភាពរឿងស៊ីទុរេនប្រមាថប្រជាជនខ្មែរទៀតហើយ ។ ក្មួយសូមលើកម្រាមដៃដប់សំពះគោរពអរគុណអ្នកម្ដាយអ៊ំ រួមជាមួយបងប្អូនមហាជនខ្មែរដែលអាណិតស្រលាញ់ខ្ញុំបាទទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4RcrfQwPXlqqdeNdYmVtkWRAo1AIAetfFz0aQhwL8WwXMfsj5F5uYiEQwdUspXfQJYVIjgg3YVbdc7PcLrOjGkhy8F_6AApmW7PnnTJNWBMtdJlY_ULWJECqXS_z4BHYT9fqXLHuQgYSYbgLFLqQyfNuJvCNme5N-1UBUry59fYWKKU18-v9C6Ndq_Oc/s744/Capture%20(28).PNG

ក្រោយពីឃើញ ចំប៉ីខ្មី សន្យារឿងនេះហើយលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ទៀតថា « ចា៎ចំប៉ីខ្មៅ ក្មួយអ៊ំបានសួរទៅក្រសួងវប្បធម៌ គេមាននាយកដ្ឋានពិន័យ និងលើកទឹកចិត្ត អញ្ចឹងរឿងទាំងអស់ដែលកើតឡើងក្រសួងវប្បធម៌ត្រូវហៅអ្នកទាំងនោះទៅអប់រំ បើក្មួយលើកឡើងគេថាក្មួយមានគុំនំ ក្មួយរៀនចេះដឹងត្រូវបើកចិត្តឱ្យទូលាយអហោសិកម្មទៅទើបល្អ ទុករឿងនេះឱ្យក្រសួងគេដោះស្រាយទៅណាក្មួយវាប្រសើជាង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC0UN3Th3GrE3f6CgJU98Zt4-NgZZl5iHbMgbfSZtal8jH_opbJhHrmXSxknOy133RFlBXpzQpc38TB648UBjB4QNahXiLlIjS2VHUFyp2HQetbfcPRQ7chJ4Q5HOOQSRvBWlNUI0MkDKsJVO_AmHlvG9E9UdrP7FpqSYuxehnSFcAKqmKi_waSQV6W9E/s778/tt.PNG