ការគ្រប់គ្រងក្រពះកុំឱ្យឃ្លានគឺជាឧបសគ្គដ៏ធំមួយនៅពេលដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់។ ដូច្នេះហើយដើម្បីគ្រប់គ្រងក្រពះកុំឱ្យចេះតែឃ្លានផ្តេសផ្តាស ចូលអ្នកអនុវត្តគន្លឹះទាំង ៥ នេះដូចខាងក្រោម៖

១.ញ៉ាំយឺតៗ៖ ពិតណាស់ ការទទួលទានអាហារយឺតៗ អាចធ្វើឱ្យអ្នកឆាប់មានអារម្មណ៍ថាឆ្អែត និងការបរិភោគតិចជាមុន។

២.ផឹកទឹកឱ្យបានច្រើន៖ ទឹកមិនមានជាតិកាឡូរីទេ ដូច្នេះការផឹកទឹកឱ្យបានច្រើននឹងជួយបំពេញចន្លោះនៅក្នុងក្រពះរបស់អ្នក។How Much Water Should You Drink In a Day?

៣.ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណអាចទប់ស្កាត់អ័រម៉ូនឃ្លាន ដែលជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកបាន។

៤.បរិភោគផ្លែឈើជាមុនសិន៖ ការទទួលទានផ្លែឈើមុនពេលបរិភោគអាហារគឺជារឿងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះការទទួលទានផ្លែឈើអាចធ្វើឱ្យក្រពះរបស់អ្នកឆាប់ឆ្អែត និងមានសុខភាពល្អ។Eating Fruit at Night: Is It a Healthy Choice? - Manadr

៥.គេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ជួយឱ្យអ្នកមានអារម្មណ៍ល្អ ស្រស់ស្រាយ និងកាត់បន្ថយការស្រេកឃ្លាន៕ ប្រភព៖sanook