ជាទូទៅលោកអ្នកតែងតែចាប់អារម្មណ៍លើអាយុកាលរបស់ពពួកសត្វធំៗដូចជាដំរី អណ្ដើក ត្រីបាឡែន ត្រីឆ្លាម ដែលអាចរស់នៅបានអាយុរាប់សិបឆ្នាំ ប៉ុន្តែបើនិយាយពីអំបូរសត្វអាយុខ្លីវិញ អាចមិនសូវមានមនុស្សច្រើនបានដឹង។
មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា “សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ” ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។
ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ៕
ប្រភព៖ Wikipedia