បើខឹងហើយបោកចោលចឹងមានតែកញ្ចក់ឃុនលុន (Kunlun Glass) របស់ស្មាតហ្វូនស៊េរីថ្មី Huawei nova 11 series ទេទើបអាចទប់កំហឹងរបស់ស្រីនាលើវិសាលបាន បើក្រៅពីនេះខាតធំហើយ។

កាលពីរសៀលថ្ងៃទី 01 ខែកក្កដា ឆ្នាំ2023 ក្រុមហ៊ុនហួវៃប្រចាំកម្ពុជា បានដាក់សម្ពោធលក់ជាផ្លូវការ នូវស្មាតហ្វូនស៊េរីថ្មី ហួវៃ ណូវ៉ា ស៊េរី១១ (Huawei nova 11 Series) នៅលើទីផ្សារកម្ពុជាហើយ។
ហួវៃ ណូវ៉ា ស៊េរី១១ មានតួនាទីសំខាន់សម្រាប់អ្នកថតវីឡុក និងកាន់តែពិសេសនោះគឺអាចប្រតិ្តបត្តិការកម្មវិធី Google និង play store បានដោយរីករាយ។ អ្វីកាន់តែអស្ចារ្យនោះទៀតគឺតម្លៃរបស់ហួវៃ ណូវ៉ា ស៊េរី១១ ចាប់ពី $209 ឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy5YWj90QEPRNS7GXWc8Qw2HTf3vJuLFK-zvaCStSR61RKkloOBK6uBHR7W1-HQ1Kp73uqNZwcqlPEEx670NHGjBoi1HI_h5EgFiXbPI9PhqdfZMbNIPnAmgAWOSjFxIH6CRSBIuANVx2Yoizgw_Z5qQuQmRIS6nm3K-UFzojroYPaE6taXRi9mBMb6W8/s6000/DSC05082.JPG
ក្នុងឱកាសដាក់សម្ពោធលក់នោះផងដែរ ក៏មានការចូលរួមពីតារាល្បីជាច្រើនរូប ហើយក៏ជាអ្នកកំពូលថតវីឡុកនៅកម្ពុជាយើងផងដែរនោះគឺ លោក ហេង វិសាល និងកញ្ញា ស្រីនា ជាមួយនឹងវត្តមានរបស់តារាចម្រៀងរបស់ ផលិតកម្មរស្មីហង្សមាស លោក ថុល សុភិទិ នៅផ្សារទំនើបអ៊ឺអនភ្នំពេញយ៉ាងគគ្រឹកគគ្រេង និងសប្បាយរីករាយជាទីបំផុត ដោយមានការចូលរួមគាំទ្រពីហ្វេនៗរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Jowu5VlOHebY05WfGXp-Nv2Eh96R0AnFKG81vyO2gHk1YPgmNOHuJZwfCqik2CDM7BC-AyND7Z9pzQ02T_BFt7AWOQqy1ur-8jmv6BH8Zydu7j_IZf7BgZ5ZI3wvvprTyMezgqxLxyrWQ1t5DydHCe2nlHdWOUlTredtSVSYrKpQkiwKctbJ_3vbV_s/s6000/DSC05167.JPGស្រីនា និង វិសាល បានបង្ហាញនូវចំណាប់អារម្មណ៍ និងបទពិសោធន៍ផ្ទាល់ខ្លួនថា មានស្មាតហ្វូនហួវៃ ណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Serie)s ក្នុងដៃ លោកអ្នកអស់កង្វល់ពីការថតវីឡុក ឬបង្កើតមាតិកាវីដេអូសម្រាប់រកចំណូល តាមបណ្តាញសង្គម ហ្វេសប៊ុក, Reels, YouTube, & TikTok បានយ៉ាងងាយស្រួល និងចំណាយថវិកាតិចថែមទៀតផងក្នុងការទិញទូរស័ព្ទ។
គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនហួវៃបានបំពាក់នូវមុខងារថតវីឡុកកម្រិត4K ហើយអាចកាត់វីដេអូភ្លាមៗជាមួយកម្មវិធី Petal Clip ដែលបានតំឡើងមកស្រាប់តែម្តង ដោយមិនជាប់ស្លាកសញ្ញា (watermark) ហើយរឹតតែពិសេសនោះគឺអាចប្រើ Google បានធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYDMejEUSR93q1UEO6B3Dl5p3he6QOTzCnJwrKfXzJXe8lVO2LiQinVaK0xKzvnxMe-FKj7ujWblMqYAzcr7yzvHiekudbXlyIc-BYBmSuNwp5jgLKg18vpT2p0D3dN8zi0sAsf2y2Tj08D1laoTzbRSSax1OTvxjZfwErzpFK2RPok2uvRu2WmHON33E/s6000/DSC05104.JPG
ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Series) មានបីម៉ូឌែលគឺ៖
-Huawei nova 11i មានតម្លៃចាប់ពី 209$ ដល់ 259$,
-Huawei nova 11 តម្លៃ 499$
-Huawei nova 11 Pro តម្លៃ 599$ ដែលសុទ្ធតែអាចប្រើ Google Apps បានធម្មតាទាំងអស់ ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍មួយគ្មានពីរនោះគឺ ហួវៃ ណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 series) មានបំពាក់នូវមុខងារពិសេសសម្បូរបែបរួមមានដូចជា៖
-មុខងារថត វីឡុក ដែលអ្នកប្រើប្រាស់អាចថតប្តូរប្លង់មុខក្រោយក្នុងពេលតែមួយ ថតពីរប្លង់ក្នុងតែមួយ,
-មុខងារ ស្ទូរី គ្រីអេទ័រ (Story Creator) មានគំរូវីដេអូខ្លីមកស្រាប់ ដែលធ្វើឲ្យអ្នកថតវីដេអូវីឡុកកាន់តែមានភាពងាយស្រួល និងអាចថតវីដេអូវីឡុកបាន ទោះបីមិនមានជំនាញក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTyTaua_N05RGUKT6vt5Eq-7FvJaASUSc9y2UxCGsfiso2k9_JrP4Rood6yTm7Ibqb7ta-qBPvZQarKgs6OMw7hqOp8nZHzfuAL4Ku4tw1xVoFWUvlX-FlzJn7LXKPsMg-2cZn1ZXgKhLQczvm8qzZ4t4E5-O5dirYKHNVF7bXq-YQ_c0QNou1PL6g-oU/s6000/DSC05049.JPG

លោក ថុល សុភិទិ បានឲ្យដឹងថា ក្រៅពីអាជីពជាអ្នកចម្រៀង លោកគឺចូលចិត្តដើរកំសាន្ត (Trip) និងថតវីដេអូ វីឡុក រួមទាំងការបង្កើតនូវមាតិកាផ្សេងៗលើបណ្តាញសង្គម ដើម្បីកំដរអារម្មណ៍អ្នកគាំទ្រ និង ហ្វេនៗរបស់គាត់! ដូច្នេះវត្តមានស្មាតហ្វូនសម្រាប់ថតវីដេអូវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 series) គឺពិតជាត្រូវម៉េចតែម្តង! លោកអាចថតវីដេអូតាមចិត្តចង់ជាមួយនឹងមុខងារសម្បូរបែប ហើយអាចផលិតវីដេអូ វីឡុក លឿនរហ័សទាន់ចិត្តដោយមិនចាំបាច់ត្រូវស្ពាយកាមេរ៉ា និងឡេបថប់តាមខ្លួននាំតែហត់ ពោលគឺមានហួវៃណូវ៉ាដប់ស៊េរី ១១ (Huawei nova 11 series) តែមួយគ្រឿងគឺគ្រប់គ្រាន់សម្រាប់លោក! មិនតែប៉ុណ្ណោះនៅលើវេទិកា ស្រីនា និង ភិទិ បានបោកទម្លាក់ជាក់ស្តែង តេស្តសាកល្បងនូវ សមត្ថភាពកញ្ចក់ ឃុនលន់ Kunlun Glass ដែលបំពាក់នូវលើ ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីឡុក ហួវៃណូវ៉ា ដប់មួយ ស៊េរី (Huawei nova 11 Series) ផ្អើលអស់អ្នកគាំទ្រពេញផ្សារទំនើបអ៊ីអន១ទាំងល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsnPXBmO0-SL7jEbkPcwxj7ptXw2YxFJu21DDcNl3HC_IlzJDPDMO78aJIYAm58gMT0BgI5M5n1sRbqXxwzBFpbBFWmnbKHrVB4GkfToh51MkQpxLZbj_zTaV2CLCgiNLYJd4uxBYvKMAhifTlk7ZevSW51qDwadksCZWYVSDr5cFgLTMmAjsB21ep3k/s6000/DSC05067.JPG

វត្តមាន ស្មាតហ្វូនស៊េរីថ្មី Huawei nova 11 series នឹងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ សម្រាប់ប្រជាជនកម្ពុជា ជាពិសេសអ្នកចូលចិត្តថតវីដេអូវីឡុក Vlog ឬបង្កើតមាតិការកចំណូលពីបណ្តាញសង្គមនានា ពោលគឺបង្កភាពងាយស្រួល សន្សំសំចៃពេលវេលាសម្រាប់ការផលិតវីដេអូ ថតភ្លាម អាចបង្កើតវីដេអូបានភ្លាមៗ លឿនរហ័សទាន់ចិត្ត ទាន់ពេលវេលានឹងស្ថានការណ៍ជាក់ស្តែង ក្នុងយុគសម័យឌីជីថល!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV3vrk0taztZeeG1k8AITNnLsHeN83L4h7r1kmIcYQMtoQQb3Rxg4SxTb0gVlrflMDG_j0gm7_CeKGpmk50hwohRGZun2v5MzxJsYRXm1QJ1voHsexpgl76m1CJauWRkHZDikJFXKSV7ZdBYzNVrMQJ6AvIfiYUXkskxsSC9FwsX6JqCkGN4HHe8GVTU/s6000/DSC05096.JPG

លោក ភិធី ឆេន (Peter Chan) អគ្គនាយកក្រុមហ៊ុនហួវៃប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា “ស្មាតហ្វូនស៊េរីថ្មី សម្រាប់ថតវីឡុក Vlog Huawei nova 11 series នឹងឆក់យកបេះដូងរបស់អ្នកប្រើប្រាស់ ហើយកាន់តែមានប្រជាប្រិយភាព នៅលើទីផ្សារស្មាតហ្វូនធន់មធ្យម និងថ្នាក់កណ្តាល ដោយមិនុំោ្យចាញ់រៀមច្បងរបស់ខ្លួនឡើយ ដោយសម្អាងលើបច្ចេកវិទ្យាឈានមុខគេ និងតម្លៃល្អបំផុត ឆ្លើយតបទៅតាមត្រូវការអ្នកប្រើប្រាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsEC4SQ3beMdnJNhM8pgtu9F7Z69fVhEWz9cVkkN_kul63hbQZ2YSXLSsJaQThk07H2_EtuvgIIPOFRWo_hkRrBO_PkLRBQMLucu0_9FeWW80XriThlTxytMZaoc5lmZjxim6k4caWJHpOpMILSRB6sNcTTkN9CCFRfGNnKVlEd_8BACmq8olucPk9lfw/s6000/DSC05195.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_QhwdFQvX29NN3asaC2Gr6FTXaXRFNNsHwzUJjhaKB0_MK3YKmbBl9NSWCOFuqtUR1St3WMA1_h_A6tY0H4hhDBHVMpOWYNTNx13DCA1R17ysATKcmg1ulm-LVEPAZz8PuJXSNSfoEx-HCsYrlzR6bBWDu96sRdhCObkq36PZ4C-653QxSs7zVE32us/s6000/DSC05103.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_KzXJYPUEoek7wX_QyvRY1UzumiBn0SKiFV-wDAy6a4pb94Yi5VNFLJEcHVK7-ZA_v7DrXvpEfjtwP_NoaicyU0pCtzWYQHQz_02z-HvOLtbcLk7B5eZCYzuBGXNKdy8F9ZvD1d2_J0LzA0-bk2HfEW-oSCXWrE5WL7hQS0LwML3q6tj8A5KbMizm3LI/s6000/DSC05101.JPG