ប្រទេសថៃ ៖ កសិករចិញ្ចឹមគោ និងក្របីនៅប្រទេសថៃបានសម្តែងក្តីរីករាយ ក្រោយពីវៀតណាមយល់ព្រមឱ្យឈ្មួញអាចនាំចេញសត្វគោ និងក្របីថៃទៅលក់នៅប្រទេសរបស់ខ្លួន ប៉ុន្តែការលក់ចេញមានតម្លៃទាប ។ ហេតុនេះ កសិករថៃបានស្នើទៅកាន់រដ្ឋាភិបាលថ្មីឱ្យជួយស្វែងរកទីផ្សារនាំចេញ និងដោះស្រាយបញ្ហាតម្លៃចំណីសត្វផងដែរ ដើម្បីកាត់បន្ថយដើមទុនក្នុងការចិញ្ចឹមសត្វរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4UqdWDx9ZOlSA57zyVYqX2tvZAJDO2JtyjrryaXPjrKLxr8pPcJ8IWLS7bbfbAejzSg_LXv54GWScwGXUkOADQD1wjtOEmUSrmOgpKlByTw0e8XDIVo9_17fgghotSwULIJRstkDWlFHBNn706mUfzT8a8Mrcr6QLNyfT7kyTyud7tQNCQnAFqMkbXmc/s1280/photo_2023-07-03_11-27-53.jpg

កាលពីថ្ងៃទី២ ខែកក្កដា កន្លងមក នៅបរិវេណទិញ-លក់គោ និងក្របីមួយកន្លែងនៅស្រុកមឿង ខេត្តខនកែន ដែលបានបើករៀងរាល់ថ្ងៃអាទិត្យ គេសង្កេតឃើញថា មានឈ្មួញមកពីខេត្តជាច្រើនក្នុងតំបន់ឦសានបានយកគោ និងក្របីមកលក់នៅទីនេះយ៉ាងអ៊ូអរ ក្រោយពីប្រទេសវៀតណាមយល់ព្រមឱ្យថៃអាចនាំចេញសត្វគោ និងក្របីទៅលក់នៅវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTB6adT5I4S-zChWJ7gQfNypQAZWbQhPdhbAc0xrsVLy5kFkmux_QLZohKnM2AfdQxp3Ado0mzgs1m1Qfyb8vGcYelS4wcSAKVPU-9EXHChxgwSt7iCaLCfVMokwd7951797BLY8qBNh-72Kk-zvdb_cyxfLM5sxNRkrthWveISFBcQdDby1laNgl1iE/s1280/photo_2023-07-03_11-27-54%20(2).jpg

លោក ប៊ុនម៉ា ស្រ៊ីឈុំឈឺន អាយុ៥៨ឆ្នាំ ជាអ្នកស្រុករស់នៅស្រុកក្រាក់ណួន ខេត្តខនកែន និយាយថា ការលក់ដូរគោនាពេលនេះបានកប់កបជាបន្តបន្ទាប់ ហើយបើទោះជាការជួញដូរល្អប្រសើរឡើងក្តី ប៉ុន្តែតម្លៃលក់ចេញថោកដូចមុនអីចឹង ។ លោករៀបរាប់ថា ៖ «ពេលនេះ តម្លៃគោ១ក្បាលស្មើជាង២ម៉ឺនបាតប៉ុណ្ណោះ ខណៈកាលពីមុន គោ១ក្បាលមានតម្លៃចាប់ពី៣ម៉ឺនបាត ទៅ៤ម៉ឺនបាត ហើយដោយសារតម្លៃគោថោក ទើបធ្វើឱ្យកសិករអាចលក់គោបានលឿនជាងមុន ។ ថ្ងៃនេះ ខ្ញុំយកគោ៧ក្បាលមកលក់ ហើយខ្ញុំអាចលក់ដាច់បាន៦ក្បាល ។ នេះចាត់ទុកថា លក់ដាច់បានគួរសមដែរ ប៉ុន្តែបើពេលមុនពិធីបុណ្យផ្សេងៗវិញនឹងអាចលក់ដាច់ជាងនេះ និងបានតម្លៃខ្ពស់ជាង ដូចជា ពេលចូលឆ្នាំថ្មី ឬពេលច្រូតស្រូវ ព្រោះពួកឈ្មួញដណ្តើមគ្នាទិញសាច់គោយកទៅលក់ពេលបុណ្យ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2am1FlH8godcmQLs4JMtqgcc2tf-SZ1gTXezktBjL6UZLpShOKlHUJ2-OMkHr_BA6AUxBTbCsFeODP_qRyxViF20XTvFcd6pYQ0t_rfKD3r_CgxsH924FDD8weMM7-NScaUUPgMNBYEACZn1SpGuWwJtDtUb1EDNFu6YYP0_NTjvGM6yiHInxXkQa9t0/s1280/photo_2023-07-03_11-27-54%20(3).jpg

កសិកររូបនេះបន្តថា ៖ «ពេលខ្លះ គោនៅក្នុងភូមិស្រុកមិនគ្រប់គ្រាន់សម្រាប់តម្រូវការទិញទៀតផង ។ ហេតុនេះ ខ្ញុំសូមផ្តាំទៅកាន់រដ្ឋាភិបាលថ្មីដែលនឹងដឹកនាំប្រទេស ត្រូវជួយអន្តរាគមន៍តម្លៃគោ, ស្វែងរកឈ្មួញ និងស្វែងរកទីផ្សារនាំចេញនៅក្រៅប្រទេសឱ្យបានច្រើនជាងនេះ ដើម្បីជួយកសិករចិញ្ចឹមគោ ។ លើសពីនេះ ខ្ញុំចង់ឱ្យតម្លៃចំណីសត្វធ្លាក់ចុះផងដែរ ដើម្បីកាត់បន្ថយការចំណាយដើមទុន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvY_oDDjVr2Nk6lYKqXAjGFA1Hdd0JcVGVbwS2smH7lfnbHJfXLvz7KoLj0OyY7Ewh1UoUBJDuVctWNEpNTF-wW0zHCMODYhFSEkNFzriHCScGjoRc8Om3L1nvVQZ-_hgg7NogFPs_bfkaIST-KVjiFyzwP1yxLLe7F5S1zuCnpF8HjNPpvz3vgghk0e0/s1280/photo_2023-07-03_11-27-54.jpg

ចំណែកលោក ផានុផុង សាំងកេតឈុន អាយុ២៣ឆ្នាំ ជាឈ្មួញជួញដូរគោមកពីខេត្តណងប៊ួឡាំភូ និយាយថា តម្លៃគោមិនទាន់ឡើងថ្លៃទេ គឺវាមានតម្លៃថោកដូចមុន ។ បច្ចុប្បន្ន វៀតណាមបានអនុញ្ញាតឱ្យថៃលក់គោទៅប្រទេសរបស់ខ្លួន ប៉ុន្តែតម្លៃនៅតែថោកដដែល ៕ ប្រភព ៖ Thairath