តារាចម្រៀងប្រចាំផលិតកម្មបារមី កញ្ញា កៅ សុហ្វៀ បានបង្ហោះវីដេអូចែករំលែកពីគន្លឹះសំខាន់ៗទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសម័យឌីជីថលនូវ៣ចំណុចធំៗនោះគឺ «ឈប់ ពិចារណា និងផ្ទៀងផ្ទាត់»។

សុហ្វៀ បានសរសេរនៅលើវីដេអូថា “ព័ត៌មានក្លែងក្លាយ” គឺជាការផ្សព្វផ្សាយពីអ្វីមួយដែលមិនពិត ហើយត្រូវបានបំភាន់ថាជាព័ត៌មាន។ នៅក្នុងសម័យឌីជីថលនេះឃើញថាមានព័ត៌មានក្លែងក្លាយច្រើនដែលត្រូវបានបង្កើតឡើងមកក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់បុគ្គល ឬអង្គភាព ឬរកប្រាក់តាមរយៈចំណូលពីការផ្សាយពាណិជ្ជកម្ម។No photo description available.

នៅក្នុងវីដេអូចែករំលែក តារាចម្រៀងរូបនេះថា បច្ចុប្បន្នមានការចែករំលែកព័ត៌មានជាច្រើនជុំវិញពិភពលោកមានទាំងព័ត៌មានពិត និងមិនពិត ហើយការបង្កើតជាព័ត៌មានក្លែងក្លាយនេះគោលបំណងព្រោះតែចង់ទាក់ទាញចំណាប់អារម្មណ៍ និងកេញចំណេញផលប្រយោជន៍តែប៉ុណ្ណោះ។

សុហ្វៀ បានលើកឡើងថា សព្វថ្ងៃអ្នកណាក៏អាចក្លាយជាអ្នកសារព័ត៌មានបានដែរដោយគ្រាន់តែបង្ហោះនៅលើបណ្តាញសង្គម(Social Media ) ប៉ុន្តែតើយើងគួរទទួលយក ឬក៏ចែករំលែកគ្រប់ព័ត៌មានដែរឬទេ?។ ក្នុងនោះតារាចម្រៀង សុហ្វៀ បានចែករំលែកថា មុនយើងទទួលយកព័ត៌មានផ្សេងៗយើងគួរតែ «ឈប់ ពិចារណា និងផ្ទៀងផ្ទាត់» ហើយពិតជាមានសារៈសំខាន់ណាស់ក្នុងការវាយតម្លៃពីព័ត៌មានដែលយើងអានរឺឮហើយនេះគេហៅថាចំណេះដឹងខាងប្រព័ន្ធផ្សព្វផ្សាយ(Media Literacy)។No photo description available.

«ឈប់ ពិចារណា និងផ្ទៀងផ្ទាត់» សុហ្វៀ បានពន្យល់ថា «ឈប់» គឺដើម្បីចំណាយពេលគិតថាព័ត៌មានដែលយើងទទួលបានត្រឹមត្រូវដែរឬទេមុនចែករំលែក ឬគ្រាន់តែជាព័ត៌មានទាក់ទាញចំណាប់អារម្មណ៍។ សារ ឬការបង្ហោះរបស់អ្នកជាការរួមចំណែកដល់ការលូតលាស់ផ្សព្វផ្សាយព័ត៌មានដល់ពិភពលោកហើយក៏មានផលល្អឬអាក្រក់គឺស្ថិតនៅលើយើងគ្រប់គ្នា។No photo description available.

ចំពោះចំណុច «ពិចារណា» នៅក្នុងដំណាក់កាលទីនេះយើងត្រូវគិតថាអ្វីដែលយើងទទួលបានវាជាការពិតឬគ្រាន់តែជាការប្រឌិតដើម្បីទាក់ទាញផលប្រយោជន៍ ហើយមានពេលខ្លះយើងសឹងតែមានការច្រឡំគ្នារវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយព្រោះអ្វីដែលបង្កើតព័ត៌មានក្លែងក្លាយច្រើនតែលាយព័ត៌មានពិតផង និងមិនពិតផង។ ដូច្នេះការចំណាយពេលពិចារណាក្នុងការចែករំលែកអ្វីមួយនឹងជំរុញឱ្យយើងខ្លាចជាមនុស្សមានទំនួលខុសត្រូវនិងឆ្លាតវៃនៅលើប្រព័ន្ធផ្សព្វផ្សាយ។No photo description available.

«ផ្ទៀងផ្ទាត់» ។ នៅពេលអ្នកទទួលបានព័ត៌មានកាន់តែច្រើនកាន់តែពិបាកបែងចែករវាងអ្វីដែលពិតនិងមិនពិតដូច្នេះយើងត្រូវពិនិត្យលើឈ្មោះអ្នកនិពន្ធ ក្រុមហ៊ុន កាលបរិច្ឆេត ពិនិត្យមើលប្រភពព័ត៌មានតើមានភាពលម្អៀងដែរឬទេ។ បើសិនជាចំណងជើងប្រឌិតពេកយើងមិនគួរចែករំលែកព័ត៌មាននោះទេ ហើយបើសិនជាព័ត៌មានខុសអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ច្រើនពេកនោះព័ត៌មាននោះមិនមែនចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាជីពនោះទេ៕