រដ្ឋធានីវ៉ាស៊ីនតោន៖ ចិន ក៏ដូចជាបណ្ដាប្រទេសផ្សេងៗជាច្រើន ជាពិសេស ប្រទេសមហាអំណាចលោកខាងលិច នៅតែរក្សាភាពស្ងៀមស្ងាត់ ជុំវិញវិបត្ដិដ៏ធ្ងន់ធ្ងរ ផ្ទុះឡើង នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៤ ខែមិថុនា ហើយចិនក៏ទំនងជាមិនសូវព្រួយបារម្ភច្រើន អំពីការចុះខ្សោយរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ក្រោយការបះបោររបស់កម្លាំងទាហានស៊ីឈ្នួល Wagner ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ថា ទំនាក់ទំនង រវាងចិន និង រុស្ស៊ី នៅតែរឹងមាំ ថ្វីបើមានការផ្ទុះឡើងនូវព្រឹត្ដិការណ៍បះបោរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ បានរងបរាជ័យយ៉ាងណាក្ដី។ ប៉ុន្ដែក្រុមអ្នកវិភាគ បានយល់ឃើញ ថា ក្រុងប៉េកាំង ទំនងជាមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង សម្រាប់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង ស្ថិរភាពសម្រាប់រដ្ឋាភិបាលរបស់គាត់ នាពេលអនាគត។Putin and Xi Jinping fighting wars of choice that could undermine their  power | Trudy Rubin

រដ្ឋាភិបាលក្រុងប៉េកាំង ក៏ដូចជា បណ្ដារដ្ឋាភិបាលជាច្រើនទៀត កាលពីថ្ងៃសៅរ៍ មានការប្រុងប្រយ័ត្នបំផុត នៅក្នុងការធ្វើអត្ថាធិប្បាយ ស្របពេលលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានដឹកនាំកម្លាំងទាហានឯកជនរបស់គាត់ ធ្វើដំណើរតម្រង់ ឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ក្រោយពេលរឹបអូសបានទីក្រុងរ៉ូស្ដូវ-អន-ដុន ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី។

ចិន បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃបន្ទាប់ ក្រោយការបះបោរនោះ បានស្ងប់ស្ងាត់ទៅវិញ ហើយលោក ព្រីហ្គោហ្ស៊ីន បានព្រមព្រៀងនិរទេសខ្លួន ទៅកាន់ប្រទេសបេឡារុស។ ក្រសួងការបរទេសចិន បានចាត់ទុកឧបទ្ទវហេតុនោះ ជាកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។ ក្រុងប៉េកាំង បានបញ្ជាក់ ថា ចិន នៅតែគាំទ្រដល់គោលបំណងរបស់រុស្ស៊ី នៅក្នុងការថែរក្សាស្ថិរភាពជាតិ ហើយសម្រេចបាននូវវឌ្ឍនភាព និង វិបុលភាព។What does Xi Jinping's power move mean for China? | Brookings

លោកស្រី អេលីហ្សាបេត វីស្និក (Elizabeth Wishnick) អ្នកវិទ្យសាស្រ្ដស្រាវជ្រាវជាន់ខ្ពស់ មកពីសាកលវិទ្យាល័យ Columbia (កូឡុមប៊ៀ) បានបញ្ជាក់ ថា «សម្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គឺការវិវឌ្ឍស្ថានការណ៍ នៅក្នុងប្រទេសរុស្ស៊ី នៅចុងសប្ដាហ៍នេះ ត្រូវតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពួកគេបានលើកឡើងនូវសំណួរ អំពីបញ្ហាសន្តិសុខរបស់របបគ្រប់គ្រងមួយនេះ អាចក្លាយជាក្តីកង្វល់ដ៏ធំបំផុត សម្រាប់មេដឹកនាំចិន»។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្កើតចំណងទំនាក់ទំនងដ៏រឹងមាំ ជាមួយនឹងមេដឹកនាំវិមានក្រឹមឡាំង លោក ពូទីន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ខណៈគាត់កំពុងតែពង្រីកនូវការគ្រប់គ្រងរបស់គាត់ នៅក្នុងប្រទេសចិន នៅក្នុងនាមជាមេដឹកនាំដ៏មានឥទ្ធិពលបំផុត ចាប់តាំងពីលោក ម៉ៅ សេទុង រហូតមក។Vladimir Putin accuses Wagner mutiny leaders of betraying Russia |  Financial Times

សម្រាប់រដ្ឋាភិបាល ផ្ដោតយ៉ាងសំខាន់លើស្ថិរភាព ហ៊ានចំណាយគ្រប់បែបយ៉ាង សូម្បីតែបិទខ្ទប់លើមនុស្សរាប់សិបលាន សម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និង ធ្វើឱ្យសេដ្ឋកិច្ចសម្រេចបានតាមគោលដៅ ហើយស្ថានភាព ដូចជា ការប្រឈមមុខរបស់លោក ពូទីន ស្របពេលក្រុម Wagner បានបះបោរតម្រង់ទិសដៅកាន់ទីក្រុងមូស្គូ នឹងក្លាយជាសុបិនដ៏អាក្រក់បំផុតមួយរបស់មេដឹកនាំចិន លោក ស៊ី ជិនពីង។

ប្រទេសចិន និង រុស្ស៊ី មានទំនាក់ទំនងដ៏ចាក់ស្រេះជាមួយគ្នា អស់រយៈពេលជាយូរមកហើយ ប៉ុន្តែភាគីទាំងពីរ កាន់តែជិតស្និទ្ធនឹងគ្នាបន្ថែមទៀត ចាប់តាំងពីលោក ស៊ី បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ២០១៣ ដោយសារតែមិត្តភាពដ៏ជិតស្និទ្ធរបស់គាត់ ជាមួយលោក ពូទីន និង ការមិនងាកទៅសហរដ្ឋអាមេរិក។ ចិន និង រុស្ស៊ី តែងតែចាត់ទុកសហរដ្ឋអាមេរិក ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ពួកគេ ទាំងតាមរយៈសង្គ្រាម នៅអ៊ុយក្រែន និង អង្គការណាតូ ឬ តៃវ៉ាន់ ហើយជប៉ុន។ រុស្ស៊ី និង ចិន បានប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់របស់ពួកគេរៀងៗខ្លួន។Russia-Ukraine War: Live Updates - The New York Times

លោក វ៉ែន-ទី ស៊ុង (Wen-ti Sung) អ្នកវិទ្យាសាស្រ្ដនយោបាយ នៃសាកលវិទ្យាល័យអូស្រ្ដាលី បានបញ្ជាក់ ថា «មេដឹកនាំចិន លោក ស៊ី ជិនពីង នៅតែចូលចិត្តលោក ពូទីន ព្រោះគ្មានជម្រើសជំនួស។ ប៉ុន្តែឥឡូវនេះ ក្រុងប៉េកាំង មានហេតុផល សម្រាប់កក់ទុក កាន់តែច្រើន និងក្លាយជាប្រតិបត្តិការ កាន់តែច្រើន សម្រាប់ទំនាក់ទំនង ជាមួយនឹងលោក ពូទីន។ ប្រសិនបើពូទីន ចុះខ្សោយជាង នឹងក្លាយទៅជាមិនសូវមានប្រយោជន៍ សម្រាប់ប្រទេសចិន។ ពូទីន ចុះទន់ខ្សោយ នឹងមិនសូវជំរុញដល់បុព្វហេតុរួមរបស់រុស្ស៊ី ជាមួយចិននោះឡើយ»៕