នៅពេលដែលស្រី្តមានផ្ទៃពោះ ឬកំពុងពពោះតែងតែមានអាការៈក្អួតចង្អោរ អស់កម្លាំង ឈឺក្បាល វិលមុខ ដើរក៏ពិបាក អង្គុយក៏ពិបាក គេងក៏ពិបាក និងហើមជើង ឬហើមពោះជាដើម។ ដូច្នេះហើយដើម្បីបំបាត់អាការៈទាំងអស់នេះ KBN News សូមណែនាំវិធីហាត់ប្រាណទាំង ៥ យ៉ាងនេះ សម្រាប់ស្ត្រីដែលកំពុងពពោះដែលមានដូចជា៖

១.ហាត់យូហ្គា៖ ការហាត់យូហ្គា ជួយឱ្យស្រ្តីគេងលក់ស្រួល ជួយពង្រឹងសាច់ដុំរបស់រាងកាយ បង្កើនភាពបត់បែន កាត់បន្ថយស្រេ្តស កាត់បន្ថយភាពភ័យខ្លាច និងកាត់បន្ថយអាការៈចាញ់កូនបានខ្លះៗផងដែរ។10 Tips for Safe Exercise During Pregnancy | LoveToKnow

២.ការលើកទម្ងន់៖ លំហាត់ប្រាណនេះជួយឱ្យសាច់ដុំដំណើរការបានល្អសម្រាប់ធ្វើការសម្រាល ជួយរក្សានូវទម្ងន់ដែលអ្នកចង់បានពិសេសជួយពង្រឹងរាងកាយរបស់អ្នកឱ្យមានសុខភាពល្អ និងរឹងមាំផងដែរ។

៣.ហែលទឹក៖ ការហែលទឹក ជួយឱ្យចលនាដង្ហើមប្រព្រឹត្តទៅបានល្អប្រសើរ ចលនាបេះដូងដើរបានស្រួល ជួយដល់លំហូរឈាម បង្កើនភាពរឹងមាំនៃសាច់ដុំ កាត់បន្ថយការឈឺចាប់ពេលសម្រាលព្រមទាំងជួយបន្ធូរសម្ពាធនៅក្នុងពោះបានខ្លះផងដែរ។Swimming During Pregnancy - Bodies For Birth

៤.ការដើរ៖ ការដើរ ឬការធ្វើចលនាយឺតៗគឺជាលំហាត់ប្រាណមួយដ៏អស្ចារ្យសម្រាប់ស្រ្តីដែលមានផ្ទៃពោះ។ លំហាត់ប្រាណនេះដែរជួយឱ្យចលនាឈាមរត់បានល្អ កាត់បន្ថយការស្ទះសរសៃឈាមបេះដូង កាត់បន្ថយភាពតានតឹង ស្ត្រេស ព្យាបាលជំងឺទល់លាមកជាពិសេសនោះគឺជួយបំបាត់ការឈឺចាប់នៅពេលសម្រាលកូន។

៥.ការរាំ៖ ស្ត្រីមានផ្ទៃពោះ គួរសាកល្បងចាក់បទចម្រៀងដែលអ្នកចូលចិត្តប៉ុន្តែត្រូវជ្រើសរើសបទដែលមិនលឿនពេក និងមិនយឺតពេក ដើម្បីបន្ធូរអារម្មណ៍ បំបាត់ភាពតានតឹង បំបាត់ភាពភ័យខ្លាច និងបានពង្រឹងទំនាក់ទំនងល្អក្នុងគ្រួសារឱ្យកាន់តែរឹងមាំ៕PREGNANCY: EXERCISE? DANCE? - Dr Barkha ប្រភព៖sanook