Home ព័ត៌មានអន្តរជាតិ ម្ដងនេះដល់ពេលមេដឹកនាំអឺរ៉ុប ជំរុញឲ្យចិន ជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ម្ដងនេះដល់ពេលមេដឹកនាំអឺរ៉ុប ជំរុញឲ្យចិន ជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

103
0

រាជធានីប៊្រុចសែលស៍៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បាន និង កំពុងតែបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជិតខាងមួយនេះ អស់ទឹកប្រាក់ រាប់រយពាន់លានដុល្លារ ហើយថែមទាំងបានសម្លាប់ជនស៊ីវិល និង ទាហានទាំងសងខាង អស់រាប់សែននាក់ ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដ រកទីបញ្ចប់មិនទាន់ឃើញ ទើបក្រុមមេដឹកនាំសហភាពអឺរ៉ុប បានអំពាវនាវ ដល់ប្រទេសចិន ឲ្យជួយបញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះ។EU leaders urge China to open up domestic market | Financial Times

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា បើតាមមន្រ្ដីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប បានបញ្ជាក់ ថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប នៅសប្ដាហ៍ក្រោយនេះ មានផែនការ អំពាវនាវដល់ប្រទេសចិន ឲ្យជួយបញ្ចប់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន ហើយជំរុញឲ្យចូលរួមដោះស្រាយ ចំពោះបញ្ហាប្រឈមជាសកល ដូចជា ការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក និង ធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ក្រុងប៉េកាំង ជាមួយសហភាពអឺរ៉ុប។

ក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងជួបប្រជុំ ជាមួយក្រុមមន្រ្ដីចិន និង សន្តិសុខសេដ្ឋកិច្ច នៅក្នុងចំណោមប្រធានបទសំខាន់ៗ នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងប៊្រុចសែលស៍ ប្រទេសប៊ែលហ្ស៊ិក ចន្លោះពីថ្ងៃទី២៩-៣០ ខែមិថុនា។ ចំណែកការអំពាវនាវទៅកាន់ប្រទេសចិន នឹងត្រូវកំណត់ នៅក្នុងសេចក្តីព្រាងការសន្និដ្ឋាន ត្រូវបានរៀបចំឡើង នៅមុនកិច្ចប្រជុំកំពូល។In Beijing, European leaders urge China to push for end to Russia's  invasion of Ukraine - The Globe and Mail

មន្រ្ដីជាន់ខ្ពស់សហភាពអឺរ៉ុប រូបនោះ បានសង្កត់ធ្ងន់ ថា សេចក្តីព្រាងការសន្និដ្ឋាននោះ នឹងធ្វើឡើង ស្របតាមសេចក្តីប្រកាសរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុត G7 កាលពីខែឧសភា។ ប៉ុន្តែសម្រាប់បញ្ហាជាក់លាក់របស់សហភាពអឺរ៉ុប-ចិន ទំនងជា នឹងធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ច និង តម្រូវការ សម្រាប់គ្នាទៅវិញទៅមក។

ក្រុមអ្នកជំនាញរបស់លោកខាងលិច និង អ៊ុយក្រែន ធ្លាប់លើកឡើង កាលពីចុងឆ្នាំ២០២២ ថា សង្គ្រាមរបស់ក្រុងមូស្គូ បានបំផ្លិចបំផ្លាញអ៊ុយក្រែន អស់ប្រហែលជាង៤០០ពាន់លានដុល្លារ ខណៈសង្គ្រាមកំពុងតែបន្ដ។Russia-Ukraine war: List of key events, day 481 | Russia-Ukraine war News |  Al Jazeera

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កងទ័ពអ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ប្រហែល ២២២ ០០០ ដោយរាប់បញ្ចូលទាំងការសម្លាប់ ចំនួន ៥៤០នាក់ កាលពី២៤ម៉ោងមុននេះផងដែរ។ ក្រៅពីនេះ អ៊ុយក្រែន ក៏បានកម្ទេចទ្រព្យសម្បត្ដិការពារជាតិរបស់រុស្ស៊ី មានតម្លៃរាប់សិបពាន់លានដុល្លារថែមទៀតផង។

បើទោះជាយ៉ាងណាក្ដី ទាំងអ៊ុយក្រែន និង រុស្ស៊ី កម្រនឹងបង្ហាញ អំពីចំនួនទាហានរបស់ខ្លួនរងនូវការខូចខាត ស្លាប់ ឬ រងរបួស នៅក្នុងសង្គ្រាមនេះ។ ចំណែកការអះអាងទាំងអម្បាលមាន អំពីចំនួនទាហានរុស្ស៊ីស្លាប់ជាង២សែននាក់នោះ គ្រាន់តែជាការចេញផ្សាយ ពីប្រភពរបស់កងទ័ពអ៊ុយក្រែន តែប៉ុណ្ណោះ ហើយគេក៏មិនអាចផ្ទៀងផ្ទាត់ ពីប្រភពឯករាជ្យណាមួយបាននោះដែរ៕Ukraine latest updates: Kyiv reports 'extremely fierce' battles | Russia-Ukraine  war News | Al Jazeera